• 2019-11-19 02:14:19
  • ព័ត៌មាន

Apple ​ប្រកាស​ត្រៀម​បើក​ព្រឹត្តិការណ៍​ថ្មី​នា​ថ្ងៃ​ទី ២ ធ្នូ

  • 2019-11-19 02:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ទើប​តែ​ប្រកាស​មុន​នេះ​បន្តិច ជុំវិញ​ការ​ត្រៀម​បើក​ព្រឹត្តិការណ៍​នា​ថ្ងៃ​ទី ២ ធ្នូ ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក។ ជា​ព្រឹត្តិការណ៍​ដែល​នឹង​ធ្វើ​ការ​សរុប​បង្ហាញ​ពី​កម្មវិធី-ហ្គេម​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត​ប្រចាំ​ឆ្នាំ ២០១៩។

ខ្លឹម​សារ​លើ​សំបុត្រ​កោះ​អញ្ជើញ Apple បាន​សរសេរ​ថា "Loved by millions. Created by the best."។ មាន​ភាព​ខុស​គ្នា​ធៀប​នឹង​រាល់​ឆ្នាំ ពោល​គឺ​ឆ្នាំ​នេះ Apple ប្រហែល​មាន​ការ​ផ្តល់​រង្វាន់​ថែម​ទៀត​ផង សម្រាប់ Developer ដែល​ជាប់​ឈ្មោះ​ក្នុង​ការ​ចេញ​ផ្សាយ​ Apps ទទួល​បាន​ការ​គាំទ្រ​បំផុត​ប្រចាំ​ឆ្នាំ។

យ៉ាងណាមិញ​ទាក់ទិន​នឹង​ការ​ចេញ​ផ្សាយ​ផលិតផល​ថ្មី​ណា​មួយ​គឺ​ប្រហែល​ជា​គ្មាន​ទេ ព្រោះ​ផលិតផល​បិទ​ទំព័រ​ឆ្នាំ ២០១៩ សម្រេច​ថា​ចប់​ត្រឹម AirPods Pro និង​កុំព្យូទ័រ MacBook Pro ១៦ អ៊ីញ​ទើប​បង្ហាញ​កន្លង​ទៅ​នេះ៕

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់