• 2019-11-19 01:54:33
  • ព័ត៌មាន

Samsung Galaxy S11 នឹង​មាន​សមត្ថភាព​អាច​ថត​វីដេអូ​ដល់​កម្រិត 8K

  • 2019-11-19 01:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍ ព័ត៌មាន​បែកធ្លាយ​ជា​ច្រើន​ក៏​បន្ត​លេចចេញ​ឥត​ឈប់​ជុំវិញ​រឿងរ៉ាវ​នៃ​ស្មាតហ្វូន Galaxy S11ដែល​ក្រុមហ៊ុន Samsung ត្រៀម​ធ្វើ​ប្រកាស​នៅ​ដើម​ឆ្នាំ ២០២០។

តាម​រយៈ​ការ​ត្រួតពិនិត្យ​មើល​កូដ One UI 2.0 beta 4 នៃ​កម្មវិធី Samsung Camera ​ប្រភព​ពី​គេហទំព័រ XDA Developers ​បាន​អះអាង​ថា S11 ​នឹង​មាន​សមត្ថភាព​អាច​ថត​វីដេអូ​ដល់​កម្រិត 8K នៅ​លក្ខខណ្ឌ 30fps ដែល​នេះ​ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ជំនាន់ Galaxy S10/Note 10 ធ្វើ​បាន​ត្រឹម 4K នៅ​លក្ខខណ្ឌ 60/30fps តែ​ប៉ុណ្ណោះ។

ការ​ថត​កម្រិត​ខ្ពស់​បែប​នេះ​គឺ​មាន​ការ​គាំទ្រ​លើ​ដំណើរការ​នៃ​បន្ទះ​ឈីប Exynos 990 ​សម្រាប់​ម៉ូឌែល​លើ​ទីផ្សារ​អន្តរជាតិ និង Sanpdragon 865 ​នៃ​ម៉ូឌែល​តម្រូវ​ទីផ្សារ​អាមេរិក។ យ៉ាងណាមិញ Samsung ក៏​ទំនង​ជា​នឹង​កែប្រែ​ហើយ​ធ្វើ​ការ​បន្ថែម​លើ​ Sensor កាមេរ៉ា​ទំហំ 12MP មក​ 108MP ព្រោះ​ទំហំ​តូច​ដែល​ប្រើប្រាស់​ជាង ៤ ឆ្នាំ​មក​នេះ មិន​អាច​សម្រប​បាន​ទៅ​នឹង​ការ​ផលិត​វីដេអូ​កម្រិត​ខ្ពស់​ឡើយ។

គួរ​រំឭក​ថា S11/S11+ ​ត្រូវ​បាន​គេ​ជឿថា​មាន​ប្រើប្រាស់​អេក្រង់​រចនាបថ​ Infinity-O ដូច​មាន​លើ Note 10 ខណៈ​អេក្រង់​ប្រភេទ​ធម្មតា ៦,២ អ៊ីញ និង ៦,៧ អ៊ីញ​លើ​ប្រភេទ Plus។ ក្រៅ​ពី​ដំណើរការ​លើ Android 10 និង​ផ្ទៃ One UI 2.1 ​ក៏​នឹង​មាន​ថាមពល​ថ្ម​ធំ​ជាង​មុន​ចន្លោះ​ពី ៤ ០០០mAh ទៅ ៤ ៨០០mAh ផ្អែក​តាម​ម៉ូឌែល​នីមួយៗ៕

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់