• 2019-11-18 07:06:01
  • ផលិតផលថ្មី

Vivo ប្រកាសចេញស្មាតហ្វូនថ្មីតម្លៃ $199 ចេញលក់ឆាប់ៗនេះ

  • 2019-11-18 07:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនស្មាតហ្វូន Vivo បាន​​ប្រកាស​ចេញ​​ស្មាតហ្វូន​របស់​ខ្លួន​ម៉ូឌែល​​ថ្មី​នៃត្រកូលY ស៊េរី Y19 ដែល​ជា​ស្មាតហ្វូន ជិត​ដាក់លក់​ក្នុង​ទីផ្សារ​កម្ពុជា​ឆាប់ៗ​នេះ​ផងដែរ។

ចំពោះ Y19 ត្រូវ​បានបូកមកជាមួយទំហំ RAM ទំហំ​ 4GB ROM ទំហំ 128GB ដែល​នឹង​មាន​ជម្រើស​ពីរ​ពណ៌​គឺ Magnetic Black និង​ Spring White ដោយ​បាន​ប្រកាស​ក្នុង​តម្លៃ $199 ។ វា​ជា​​ជម្រើស​​ល្អ​មួយ​សម្រាប់​​អ្នកដែលកំពុង​ស្វែង​រក​ស្មាត​ហ្វូន​មាន​តម្លៃ​សមរម្យ​មាន​រូបរាង​ស្អាត មាន​បច្ចេកវិទ្យា​ទំនើប​ និង​មាន​គុណ​សម្បត្តិ​ច្រើន​ទៀត​។

ស្មាតហ្វូន Y19 មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ដូច​ជា ៖

  • អេក្រង់ទំហំ 6.35inch- Halo Fullview™ Display ជាប្រភេទ LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 FHD+ លាតសន្ធឹងប្រមាណ89% នៃផ្ទៃខាងមុខ។

  • មានរ៉េម4GB អង្គផ្ទុកទិន្នន័យ128GB

  • មានទំហំថ្មធំ 5000mAh

  • ដំណើរការដោយAndroid 9.0 និងប្រភេទ Funtouch OS 9.2

  • មានកាមេរ៉ាមុខទំហំ 16MP កាមេរ៉ាក្រោយបីគ្រាប់ ( 16MP+8MP+2MP )

  • មានពណ៌ Magnetic Black , Spring White

  • មានមុខងារ Face Unlock+ Finger Print

មតិយោបល់