• 2019-11-16 01:00:00
  • ព័ត៌មាន

អត់ជំនាញខាងបច្ចេកវិទ្យា អាចធ្វើជាមេដឹកនាំផ្នែកឌីជីថលបានអត់?

  • 2019-11-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"អត់ជំនាញខាងបច្ចេកវិទ្យា អាចធ្វើជាមេដឹកនាំផ្នែកឌីជីថលបានអត់?” គឺ​ជា​ប្រធានបទ​មួយ​ ក្នុង​ចំណោម​ប្រធាន​បទ​សំខាន់ៗ​ជា​ច្រើន ដែល​នឹង​ត្រូវ​វាគ្មិន​លើក​យក​មក​ពិភាក្សា​ស៊ី​ជម្រៅ​នៅ​ក្នុង​មហាសន្និបាត​ Social Media Week Phnom Penh នា​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា​ នេះ ដែល​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ។

​ថ្ងៃ​ទី ២ នៃ​មហាសន្និបាត​​លំដាប់​ពិភពលោក​​នេះ មាន​ការ​ចូល​រួម​ពី​សំណាក់​វាគ្មិន​ ជា​បុគ្គល​​ជំនាញ​បច្ចេកវិទ្យា និង​បុគ្គល​ជោគជ័យ​ដែល​មាន​ដូច​ជា ៖

  • អ្នកនាង កែវ គូនីឡា ជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុន Mekhala Radiant Communications និងជាស្ថាបនិកវិបសាយ WhenInPhnomPenh.com។
  • លោក ហ៊ុន ហៀង អគ្គនាយកក្រុមហ៊ុន Tridital Marketing Agency និង​ជា​​នាយក​ផ្នែក​បច្ចេកទេស​នៃ Phzar.com។
  • លោក តារា ឧសភា ជា​អ្នកសារព័ត៌មាន ​ជាពិធីករ និងជាតារាសម្តែង ដែល​បច្ចុប្បន្ន​ជាស្ថាបនិកផលិតកម្ម Summer Entertainment ផង​ដែរ។
  • លោក Chimed-Ochir Nyamdorj ជាស្ថាបនិក និង​នាយក​ប្រតិបត្តិ​ ក្រុមហ៊ុន UP Tech ដែលជាក្រុមហ៊ុនផ្តល់ដំណោះ​ស្រាយ​បច្ចេកវិឡា បែប​សិប្បនិម្មិត​ (Virtual Solution) ដំបូង និងធំជាងគេនៅម៉ុងហ្គោលី។
  • ​លោក Luis Arcangel មកពីប្រទេសហ្វីលីពីន ​ជានាយកប្រតិបត្តិ​ក្រុមហ៊ុន Montgomery Fitch and Associates ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៨។
  • លោក Hubert Marchand គឺជានាយកប្រចាំប្រទេសកម្ពុជា​របស់ក្រុមហ៊ុន Ada Asia។
  • លោក Jake Chay ជាស្ថាបនិក និងនាយកវិទ្យាស្ថាន Phenom Institute និង Phenom Division នៅប្រទេស​សិង្ហបុរី។
  • លោក Tomas Pokorny នាយកប្រតិបត្តិ ​និង​សហស្ថាបនិក ក្រុមហ៊ុន Pi Pay
  • លោក ជី សិលា នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Sabay Digital Group
  • ឯកឧត្ដម ហេង សុខគង់ ជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
  • លោក សុខ សុភមង្គល សហស្ថាបនិក និងនាយកប្រតិបត្តិ ក្រុមហ៊ុន Codingate Technology ដែលជាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យានាំមុខមួយនៅកម្ពុជា។

គួរ​ដឹង​ថា​នេះ​ជា​លើក​ដំបូង​បំផុត​ដែល​មហាសន្និបាត​លំដាប់​ពិភពលោក​នេះ​មក​ដល់​ប្រទេស​កម្ពុជា ដែល​​ជា​ការ​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន VR Event Planner Co., Ltd ​ជា​ក្រុមហ៊ុន​រៀប​ចំ​គម្រោង និង​កម្មវិធី​ឈាន​មុខ​នៅ​កម្ពុជា៕

អត្ថបទ៖ សុខហេង

មតិយោបល់