• 2019-11-15 04:04:06
  • ព័ត៌មាន

កុំភ្ញាក់ផ្អើលបើបាត់ចំនួនបេះដូង ព្រោះ IG ចាប់ផ្ដើមសាកល្បងទូទាំងពិភពលោកហើយ

  • 2019-11-15 04:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ថា​បាន​ពង្រីក​ការ​ធ្វើ​តេស្ត​លាក់​ចំនួន​បេះដូង ដល់​អ្នក​ប្រើ​ប្រាស់​នៅ​ជុំវិញ​ពិភពលោក។

ការ​សាក​ល្បង​ដំបូង​ៗ​បាន​ធ្វើ​ឡើង​នៅ​អូស្ត្រាលី ប្រេស៊ីល កាណាដា អៀរឡង់ អ៊ីតាលី ជប៉ុន និង​នូវែលហ្សេឡង់ កាល​ពី​ដើម​ឆ្នាំ។ ដោយ​សារ​ឃើញ​សញ្ញា​វិជ្ជមាន​ ទើប Instagram ចាប់​ផ្ដើម​បញ្ចេញ​ការ​ធ្វើ​តេស្ត​នេះ​នៅ​ទូទាំង​ពិភពលោក​តែ​ម្ដង។ ដូច​នេះ​ប្រសិន​បើ​សុខៗ​អ្នក​មើល​មិន​ឃើញ​ចំនួន​បេះដូង ឬ​ចំនួន​ទស្សនា​នៅ​លើ Post មាន​ន័យ​ថា​អ្នក​ត្រូវ​បាន​បញ្ចូល​ក្នុង​ការ​ធ្វើ​តេស្ត​នេះ។

Adam Mosseri អ្នក​ដឹក​នាំ​នៅ Instagram បាន​និយាយ​ក្នុង​អំឡុង​បទ​សម្ភាសន៍​មួយ​អំពី​គោល​បំណង​លុប​ចំនួន​​បេះដូង និង​ចំនួន​ទស្សនា​នៃ​វីដេអូ​ថា ៖ "គោល​បំណង​គឺ​ចង់​កាត់​បន្ថយ​សម្ពាធ​លើ Instagram កាត់​បន្ថយ​ការ​ប្រកួត​ប្រជែង​យក​ចំនួន​បេះដូង ឬ​ចំនួន​ទស្សនា និង​ផ្ដល់​នូវ​​ចន្លោះ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្ដោត​លើ​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ដែល​ពួក​ស្រឡាញ់ ឬ​របស់របរ​ដែល​ជំរុញ​ទឹក​ចិត្ត​ពួក​គេ៕”

ចុចអាន ៖ មុខងារលើ Facebook ចំនួន ៧ អ្នកប្រើប្រាស់យូរឆ្នាំក៏អាចមិនដឹងអស់

ប្រភព៖ thenextweb ប្រែ​សម្រួល៖ សុខហេង

មតិយោបល់