• 2019-11-08 03:09:02
  • ព័ត៌មាន

Samsung ចុះ​​ប៉ាតង់​ពាក្យ "Space Zoom” មុនប្រកាសចេញ Galaxy S11

  • 2019-11-08 03:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ាតង់​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដែល​ប្រទះ​ឃើញ​នៅ​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​សហភាព​អឺរ៉ុប (EUIPO) ដាក់​​ពាក្យ​សុំ​សិទ្ធ​ដោយ​ Samsung បាន​រៀប​រាប់​អំពី​បច្ចេកវិទ្យា​ Zoom មិន​បែក​គុណភាព​ឈ្មោះ​ថា "Space Zoom”។

វា​ទំនង​ជា​មុខងារ​ដែល​នឹង​លេច​​មុខ​នៅ​លើ​ Galaxy S11 ដែល​គ្រោង​ប្រកាស​ចេញ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​ក្រោយ។ ក្នុង​ប៉ាតង់​មិន​បាន​រៀប​រាប់​លម្អិត​នោះ​ទេ ប៉ុន្តែ​រៀប​រាប់​ថា​វា​ជា​មុខងារ​ដែល​អាច​ឲ្យ​អ្នក Zoom លើ​ Subject មួយ ដោយ​មិន​បាត់បង់​គុណភាព។ ប៉ាតង់​​នេះ​ដែរ វា​ត្រូវ​គ្នា​នឹង​ចចាមអារ៉ាម​ដែល​អះអាង​ថា​​យ៉ាង​ហោច​ណាស់​ Galaxy S11 មួយ​ប្រភេទ​មាន​​កាមេរ៉ា Telephoto Zoom បាន​ ៥ ដង។

​មាន​តែ​រង់​ចាំ​រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ ២០២០ ទើប​ដឹង​ច្បាស់​ថា​ Space Zoom នឹង​ជា​អ្វី​ឲ្យ​ប្រាកដ៕​

ចុចអាន ៖ កំពូលទូរសព្ទ Android ទាំង ១០ សុទ្ធតែជាម៉ាកក្រុមហ៊ុនចិន

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់