• 2019-11-07 04:51:20
  • ព័ត៌មាន

ក្រុមហ៊ុន Smart Axiata ចេញផ្សាយរបាយការណ៍ស្ដីពីកម្មវិធីនិរន្តរភាព និងការបង្កើតសមិទ្ធផលសង្គម ក្នុងប្រតិបត្តិការខួប ១០ឆ្នាំរបស់ខ្លួន

  • 2019-11-07 04:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​ម្សិលមិញ​នេះ​ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​ឈាន​មុខ​នៅ​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដី​ពី​និរន្តរភាព​ឆ្នាំ ២០១៨ របស់​ខ្លួន​ដែល​បង្ហាញ​ពី​ការ​អនុវត្ត​កម្មវិធី​និរន្តរភាព​សង្គម ​និង​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន នៅ​ឯ​សណ្ឋាគារ Rosewood Phnom Penh។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង អប់រំ យុវជន និងកីឡា។ មន្រ្តីតំណាងពីក្រសួងទាំង២ ស្ថានទូត​នៃ​ប្រទេស​ម៉ាឡេស៊ី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គការ​ដៃគូ សភាពាណិជ្ជកម្ម បណ្ឌិតសភា អ្នក​សាងសង់​ប្រព័ន្ធ​អេកូឡូស៊ី និស្សិត​សកលវិទ្យាល័យ​ និង​បុគ្គលិក​ក្រុមហ៊ុន Smart ទាំង​អស់​ក៏​បានអបអរសាទរសមិទ្ធផល​សំខាន់ៗរបស់​ក្រុមហ៊ុន​ក្នុងរយៈពេល ១០ ឆ្នាំ​កន្លង​មក​នេះ ដោយ​ផ្អែក​លើ​សសរស្តម្ភ ទាំង​៤ របស់​ពួក​គេ​គឺ៖ លើស​ពី​ប្រាក់​ចំណូល​រយៈពេល​ខ្លី ការ​កសាង​ធនធាន​មនុស្ស ដំណើរការ​ល្អ​ឥត​ខ្ចោះ និង ពិភពលោក&សង្គម។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ៖ «កម្មវិធី​និរន្តរភាព​សង្គម​តែង​តែ​ជា​គន្លឹះ​នៃ​ទស្សនវិជ្ជា​អាជីវកម្ម​របស់​យើង ដោយ​ទទួល​ស្គាល់​នូវ​ទំនួល​ខុស​ត្រូវ​ដ៏​ធំធេង យើង​ត្រូវ​ធានា​ថា អាជីវកម្ម​របស់​យើង​នឹង​រីក​ចម្រើន​រួម​គ្នា​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ និង​សហគមន៍​របស់យើង។ ខណៈ​ពេល​ដែល​យើង​កំពុង​បន្ត​តម្លាភាព​ក្នុង​ការ​បង្ហាញ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​យើង យើង​បាន​ជំរុញ​ការ​អនុវត្ត​កម្មវិធី​និរន្តរភាព​សង្គម និង​ពង្រឹង​របៀបវារៈ​របស់​យើង​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​ប្រទេស​កម្ពុជា​ផងដែរ»។

ក្នុងឆ្នាំ ២០១៨ ​​ក្រុមហ៊ុន Smart បានចូលរួមវិភាគទាន​ចំនួន ៣៧៤ លានដុល្លារ​ដល់​សេដ្ឋកិច្ច​ជាតិ​របស់​ប្រទេសកម្ពុជា (ស្មើ ១,៥ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់កម្ពុជា) ។ ក្រុម​ហ៊ុន​ក៏​បាន​ចូលរួម​បង្កើត​ការងារ​ចំនួន ៥១ ០៣៥ នៅ​ទូទាំង​ខ្សែ​សង្វាក់​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ។ ក្រៅ​ពី​បង់ពន្ធ​ចំនួន​ ៨៦ លាន​ដុល្លារ​លើពន្ធ​អាករ និង កម្រៃ​និយ័តកម្ម ដោយ​ការបង់​ពន្ធ​នេះ​តែ​ឯង​មាន​ចំនួន ២,៦% នៃ​ចំណូល​ពន្ធ​លើ​ថវិការ​ជាតិ​សរុប។ ក្រុមហ៊ុន Smart បាន​ក្លាយ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដំបូង​គេ​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អគ្គនាយកដ្ឋានពន្ធដារ​ជាមួយ​នឹង​ពាន​រង្វាន់​មាស​សម្រាប់​ការ​អនុវត្ត​ច្បាប់​ពន្ធ​របស់​ខ្លួន។

លោក Thomas បានពន្យល់ថា៖ «ក្រុមហ៊ុន Smart តែង​តែ​យក​ចិត្តទុក​ដាក់​ខ្ពស់​លើ​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ នៅ​ចុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន Smart បាន​វិនិយោគ​ជាង ១,៤២ ពាន់​លាន​ដុល្លារ ហើយ​​​ក៏​បាន​បង់​ពន្ធជាង ៣៧០ លាន​ដុល្លារ លើ​ពន្ធ​អាករ និង​កម្រៃ​និយ័តកម្ម។ យើង​ធ្វើ​វិភាគទាន​ច្រើន​ជាង ១% នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​យើង​ជា​រៀងរាល់​ឆ្នាំ​លើ​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ដែល​បានផ្ដល់​ផល​ប្រយោជន៏ខ្លាំង ដល់​សហគមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​ជាមួយ»។

លើស​ពី​នេះទៀត ក្រុមហ៊ុន Smart បាន​ប្ដេជ្ញា​អនុវត្ត​គម្រោង​ដែល​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​ចល័ត និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​តាម​រយៈការ​ប្រើប្រាស់​វិភាគ​ទាន​ច្រើន​ជាង ៨,៣ លាន​ដុល្លារ ដល់​មូលនិធិ​កាតព្វ​កិច្ច​សេវាកម្ម​សកល និង មូល​និធិ​កសាង​សមត្ថភាព អភិវឌ្ឍន៍ និង​ការស្រាវជ្រាវ។

លោក David Lau ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Smart ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​សេចក្តី​សោមនស្សរីករាយ និង​មាន​មោទនភាព​ចំពោះ​ការ​ចូលរួម​ចំណែក​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ការ​ធ្វើ​អាជីវកម្ម និង​សមិទ្ធផល​វិជ្ជមាន​ក្នុង​សង្គមកាន់តែច្រើនឡើងរបស់ក្រុមហ៊ុន Smart។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុន នឹងពង្រឹងភាពជាអ្នកដឹកនាំផ្នែកទិន្នន័យចល័ត ផ្ដល់សេវាកម្មកម្សាន្តក្នុងរបៀបរស់នៅដ៏រំភើប និងការ​ប្ដេជ្ញា​ចិត្តក្នុងរយៈពេលវែងដល់ប្រទេស កម្ពុជាខណៈដែលដើរតួនាទីរួមគ្នាក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ»។

ព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន Smart កាលពីឆ្នាំមុនគឺការចុះ​អនុស្សរណៈ​យោគយល់គ្នាដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារជាមួយ ក្រសួង អប់រំ យុវជន និងកីឡា និងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែកឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart ក៏បានពង្រីកគំនិតផ្តួចផ្តើមបច្ចេកវិទ្យា របស់ខ្លួន ដើម្បីជំរុញអាជីវកម្មទើបបង្កើតថ្មី និងដាក់ដំណើការកម្មវិធី SmartSpark ដែលជាកម្មវិធីភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្ដភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនក៏បានពង្រីកកេរ្តិ៍ឈ្មោះជាក្រុមហ៊ុន «ដំបូង» តារយៈការណែនាំសេវា eSIM សេវា Wi-Fi Calling និង សេវាទូទាត់វិក័យបត្រជាមួយកម្មវិធី Apple iOS និងកម្មវិធី Google Android ដោយមិនចាំបាច់ប្រើគណនីធនាគារ ឬកាតឥណទានពីធនាគា។ ក្រុមហ៊ុន​បាន​បន្ត​របៀបវារៈ​ក្នុង​ការអភិវឌ្ឍ​ប្រពន័្ធឌីជីថលរបស់ខ្លួនក្នុងខ្សែសង្វាក់អាជីវកម្ម និងផ្តោតលើការចំណាយធនធានសំខាន់ៗដើម្បីអភិវឌ្ឍទេពកោសល្យផ្ទៃក្នុង។

លោក Thomas បានបញ្ជាក់ថា៖ «ក្នុងពិធីអបអរខួប ១០ ឆ្នាំរបស់យើងក្នុងឆ្នាំ ២០១៩នេះ របាយការណ៍និរន្តរភាពឆ្នាំ ២០១៨ បញ្ជាក់ពីការគោរពដល់ការស្រលាញ់របស់បុគ្គលិកសម្រាប់ ក្រុមហ៊ុន អតិថិជនរបស់ក្នុងប្រទេសកម្ពុជាទាំងអស់។ រួមគ្នាជាមួយដៃគូទាំងអស់ យើងទន្ទឹងរង់ចាំបន្តកសាងសមិទ្ធផលរបស់យើង និងបង្កើតលទ្ធផលប្រកបដោយចីរភាព​សម្រាប់អនាគត»។

សូមចូលទៅកាន់ https://www.smart.com.kh/sustainability-highlights-2018/ ដើម្បីទាយយករបាយការណ៍នេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីនិរន្តរភាព និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រ «Smart For Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh៕

មតិយោបល់