• 2019-11-07 01:55:20
  • ហាងឆេងផលិតផល

Sony Xperia 5 មានលក់នៅខ្មែរ មិនលាក់តម្លៃ

  • 2019-11-07 01:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony Xperia 5 ស្មាតហ្វូន​អេក្រង់​​ខ្នាត​កុន​ដែល​ជា​បង​ប្អូន​របស់ Xperia 1 បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​នាំ​ចូល​របស់​ហាង​លក់​ទូរសព្ទ​មួយ​កន្លែង​នៅ​ភ្នំពេញ។

ហាង​​លក់​ទូរសព្ទ សុខ លី បាន​បង្ហាញ​​ឲ្យ​ដឹង​ច្បាស់ៗ​ថា​ Sony Xperia 5 គឺ​មាន​តម្លៃ ៧២៩ ដុល្លារ។ ប្រៀប​ដូច​នឹង Xperia 1 នា​ពេល​បច្ចុប្បន្ន​គឺ​មាន​តម្លៃ​ប្រមាណ ៧៤៩ ដុល្លារ ដែល​វា​មាន​កម្រិត​អេក្រង់​ 4K លើស​​ម៉ូដែល Xperia 5។

លក្ខណៈ​សម្បត្តិ​របស់ Xperia 5 មាន​ដូច​ជា​ ៖

  • អេក្រង់​ OLED ទំហំ ៦,១ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត 1080x2520 ភីកសែល ឬ​កម្រិត 2K

  • កាមេរ៉ា​ក្រោយ​​​ចំនួន ៣ គ្រាប់​គឺ ១២MP ប្រភេទ Wide, ១២ MP ប្រភេទ Telephoto និង​ ១២MP ប្រភេទ​ Ultrawide

  • កាមេរ៉ា​មុខ​ទំហំ ៨ MP

  • បន្ទះ​ឈីប​ Snapdragon 855, RAM ទំហំ ៦GB និង​​អង្គ​ផ្ទុក​ ១២៨ GB មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត microSD

  • មាន​ថ្ម​ទំហំ ៣១៤០ mAh

  • ​​​​ប្រើ​រន្ធ USB-C និង​ទ្រាំទ្រ​ការ​សាក​ថ្ម​ល្បឿន ១៨ វ៉ាត់

ចុចអាន ៖ កាមេរ៉ាមាន ៥ ហើយកាមេរ៉ាមេ 108MP ថ្ម​ 5260mAh ប៉ុន្តែលក់តម្លៃខ្ទង់ ៤០០ដុល្លារ

អត្ថបទ៖ សុខហេង

មតិយោបល់