• 2019-11-07 01:15:22
  • ផលិតផលថ្មី

Xiaomi ចេញ​លក់ទូរទស្សន៍​ឆ្លាតវៃ​តម្លៃ​ជាង ៤០០ ដុល្លារ​គាំទ្រ​វីដេអូ​ដល់​កម្រិត 8K

  • 2019-11-07 01:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi ​បាន​ប្រកាស​ចេញ​ផ្សាយ​ទូរទស្សន៍​ឆ្លាតវៃ​ម៉ូឌែល Mi TV 5 និង Mi TV 5 Pro ដែល​បំពាក់​ដោយ​អេក្រង់ QLED 4K ជាមួយ​ការ​គាំទ្រ​វីដេអូ​ដល់​កម្រិត 8K។

នៅ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​របស់​ Xiaomi ​បាន​ដាក់​បង្ហាញ​នូវ​ស្មាតហ្វូន នាឡិកា​ឆ្លាតវៃ ក៏​ដូច​ជា​ទូរទស្សន៍​ឆ្លាតវៃ​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ សម្រាប់​ទូរទស្សន៍​ដែល​មាន​តម្លៃ​ចាប់​ពី​ជាង ៤០០ ដុល្លារ​ឡើង​ទៅ ស្ថិត​ក្នុង​ជម្រើស​អេក្រង់ ៣ ប្រភេទ​រួម​មាន ៥៥, ៦៥ និង ៧៥ អ៊ីញ។

ភាព​ខុស​គ្នា​រវាង​ជំនាន់​ធម្មតា​និង Pro ​គឺ​ស្ថិត​លើ​គុណភាព​កម្រិត​បង្ហាញ​អេក្រង់ ជាមួយ​នឹង​អង្គ​ផ្ទុក​ក្នុង​ម៉ាស៊ីន។ សេរ៊ី​ឆ្នាំ ២០១៩ នេះ មាន​កម្រាស់​អេក្រង់​ស្តើង​ជាង​ Mi TV 4 ដល់​ទៅ ៤៧ ភាគរយ​ឯ​ណោះ ស្រប​ពេល​តួ​ខ្លួន​មាន​កម្រាស់ ៥,៩ ម.ម ប្រភេទ ៥៥ អ៊ីញ និង ៩,៩ ម.ម ប្រភេទ ៧៥ អ៊ីញ។

ដំណើរការ​លើ​បន្ទះ​ឈីប Amologic T975 មាន RAM 3GB និង​អង្គ​ផ្ទុក 32GB ស្រប​ពេល Pro Version មាន RAM 4GB និង​អង្គ​ផ្ទុក 64GB។ មក​ជាមួយ​នូវ​រន្ធ​ដោត HDMI ចំនួន ៣, USB ចំនួន ២, Ethernet, S/PDIF គាំទ្រ Wi-Fi 802.11 និង​ប្រព័ន្ធ Bluetooth ក៏​ដូច​ជា​ប្រព័ន្ធ​សំឡេង DTS Audio និង Dolby Audio ផង​ដែរ។

តម្លៃ​របស់ Mi TV 5 ​ថ្លៃ​ចាប់​ពី​ជាង ៤២៧ ដុល្លារ ដល់ ១ ១៤០ ដុល្លារ ស្រប​ពេល Mi TV 5 Pro ចាប់​ពី​ជាង ៥២៧ ដុល្លារ ដល់ ១ ៤២៥ ដុល្លារ​ផ្អែក​តាម​ទំហំ​អេក្រង់៕

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់