- 2019-11-06 04:01:11
- ផលិតផលថ្មី
ជួបមុខម៉ូតូដំបូងរបស់ Aston Martin តម្លៃ ១២ ម៉ឺនដុល្លារ
- 2019-11-06 04:01:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបមុខម៉ូតូដំបូងរបស់ Aston Martin តម្លៃ ១២ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Aston Martin សហការជាមួយក្រុមហ៊ុន Brough Superior បានបង្ហាញចេញម៉ូតូម៉ូដែល AMB 001 ជាម៉ូតូសម្រាប់បើកបរតែនៅលើទីលានប្រណាំង ដែលវាបង្ហាញមុខជាផ្លូវការក្នុងកម្មវិធី Milan Motorcycle Show។
ម៉ូតូនេះនឹងមានផលិតត្រឹម ១០០ គ្រឿង ដែលវាមានរួមបញ្ចូលនូវការឌីហ្សាញរបស់ Aston Martin ជាមួយនឹង Brough Superior។ ពណ៌របស់ម៉ូតូមានឈ្មោះថា Stirling Green និងមានកង់ពណ៌ខ្មៅ Lim Essence ហើយមានតួខ្លួនផលិតឡើងពីសារធាតុកាបូន និងប្រើម៉ាស៊ីន Turbocharged កម្លាំង ១៨០ សេះ ជាប្រភេទ V-Twin ហើយម៉ូតូមានទម្ងន់ ១៨០ គីឡូក្រាម។
ម៉ូតូ AMB 001 នឹងផលិត និងដំឡើងដោយដៃផ្ទាល់នៅរោងចក្ររបស់ Brough Superior ក្នុងប្រទេសបារាំង ដែលម៉ូតូមួយគ្រឿងៗមានតម្លៃប្រមាណ ១២ ម៉ឺនដុល្លារ ហើយនឹងចាប់ផ្ដើមដឹកជញ្ជូនឲ្យអតិថិជនចាប់ពីចុងឆ្នាំ ២០២០៕
ចុចអាន ៖ Ford បញ្ចេញលក់ Ranger Raptor ជាផ្លូវការនៅកម្ពុជា ដោយប្រាប់តម្លៃច្បាស់ៗ