• 2019-11-06 04:21:36
  • ព័ត៌មាន

Microsoft បញ្ចេញ​អាវុធ​ថ្មី Surface Pro ​បង្កប់បន្ទះឈីប​ខ្លាំង​បំផុត​របស់​កុំព្យូទ័រ

  • 2019-11-06 04:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​ប្រកាស​ចេញ​ផលិតផលថ្មី ២ ទៀត​គឺ Surface Pro X និង Surface Pro 7 ​ដែល​ជា​ស្រឡាយ​ឧបករណ៍ Windows 2 in 1 ចុងក្រោយ​បង្អស់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ។

Surface Pro

​ឥឡូវ​សូម​លើក​យក​ម៉ូឌែល Surface Pro X មក​បង្ហាញ​ជូន​អ្នក​កំពុង​ចាប់ចិត្ត​ចង់​ក្លាយ​ជា​ម្ចាស់​ឧបករណ៍​នេះ។ Surface Pro មាន​កំរាស់​ត្រឹម​តែ ៧.៣ អ៊ិញ​និង​ទម្ងន់ ១.៧ ផោន​ប៉ុណ្ណោះ គឺ​ស្រាល​និង​ស្ដើង​ជាង​សៀវភៅ​ទៅ​ទៀត។ ក្រៅ​ពី​បែប​បទ​ដូច​ម៉ូឌែល​មុនៗ ពោល​គឺ តួ​ខ្លួន​អាច​ដោះ​ចេញ​ពី​ក្តារចុច​ ​​និង​បត់​ជា​ពីរ​ធ្វើ​កុំព្យូទ័រ តែ​មាន​ប៊ិច​ដ៏​ទំនើប​អាច​ច្នៃ​ធ្វើ​ជា ថេប្លែត វិញ​ក៏​បាន។

អ្វី​ដែល​លេច​ធ្លោខ្លាំង​លើស​ពី​រូបរាង​ដ៏​ទាក់​ទាញលើ​ជំនាន់​ថ្មី​នេះ​គឺ កម្លាំង​ដំណើការ​បន្ទះឈីប​ល្បឿន​លឿន​និង​ខ្លាំង​ផ្តាច់​គេ គឺ ARM Processor ល្បឿន ៣ GHz ដែល​កុំព្យូទ័រ​ចេញ​ថ្មី​ខ្លះ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ផង។ បន្ទះ​ឈីប​នេះ​ជំនួយ​ដល់​ការ​ប្រតិបតិ្ត​ការ​ងារ សម្រាប់​អ្នក​ប្រើ Surface អាច​បើក​ផ្ទាំង​កម្មវិធី ២ ក្នុង​ពេល​តែ​ ១ យ៉ាង​រលូន កែ​ ឬ គូស​​រូបភាព​បាន​តាម​ចិត្ត​ និង​ល្បឿន​ភ្ជាប់​អ៊ីនធើណិត​ស៊ីម​ឡើង​ដល់ LTE ​មិន​រអាក់រអួល។

​Surface Pro X ​បំពាក់​ដោយ​អេក្រង់​លាត​ស្ទើរ​គ្មាន​គែម ១៣ អ៊ិញ​ប្រភេទ PixelSense អាច​បង្ហាញ​កម្រិត​វីដេអូ​ដល់ 4K និង​​មាន​ប៊ិច​បង្កប់​ឈីប​សាក​ភ្លើង​ស្វ័យ​ប្រវត្តិ​ ​និង​ថាមពល​ថ្ម​អាច​ប្រើ​បាន​មិន​ព្រួយ​ចិត្ត​។ Surface Pro ភ្ជាប់ឲ្យ​ស្រេច​មក​ជាមួយ​ Windows 10 និង​កម្មវិធី​ការិយាល័យ Office 365 ដែល​អ្នក​អាច​ធ្វើ​ការ​អនឡាញ​នៅ​ទីណា​ក៏​បាន និង​មុខងារ​ស្កេន​មុខ​ដោះសោរ Windows Hello ​និង​រន្ធ​សាក​ភ្លើង USB- Type C សម្រាប់​តម្លៃ​ចាប់ផ្តើម​គឺ ១០០០ ដុល្លារ។ បើគិតទាំង Keyboard ឡើងដល់ ១១៣៨ ដុល្លារ៕

សូមទស្សនាវីដេអូខាងក្រោម៖

Surface Pro X
Surface Pro X តម្លៃចាប់ផ្តើម ១០០០ ដុល្លារ

អត្ថបទទាក់ទង៖

ប្រភព៖ thenextweb | engadget ប្រែ​សម្រួល៖ រក្សា

មតិយោបល់