• 2019-11-04 10:26:12
  • ព័ត៌មាន

ពេលនេះ! ទូរសព្ទកាមេរ៉ា ៣គ្រាប់របស់ Vivo តម្លៃរឹតតែធូរ

  • 2019-11-04 10:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​ជា​ ៣ខែ​ហើយ​ដែល​ស្មាតហ្វូន vivo ​ត្រកូល S ដំបូង​ដែល​មាន​ឈ្មោះ​ថា vivo S1 បាន​​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​។

ដោយ​ផ្អែក​ទៅ​លើ​ការ​រចនា​ដែល​មាន​ភាព​ទាក់ទាញ និង​បង្ហាញ​ចេញ​នូវ​ការ​កែច្នៃ​ដែល​មាន​ភាព​ទាន់សម័យ មិនថាទៅលើរូបរាង និងប្រពន្ធបច្ចេកវិទ្យានោះទេគឺសុទ្ធសឹង្ហតែមានភាពច្នៃប្រឌិត។ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ គឺមានលក្ខណៈពិសេសជាច្រើនដូចជា ប្រព័ន្ធស្កេនម្រាមដៃលើអេក្រង់ កាមេរ៉ាខាងមុខ Selfie ដែលមានទំហំ 32MP ថាមពលថ្មធំ ដែលមានទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា Dual-Engine Fast Charging កាមេរ៉ាខាងក្រោយ AI ចំនួន ៣ គ្រាប់ និងការរចនាម៉ូដដ៏ទាន់សម័យជាមួយនឹង ២ ពណ៌សម្រាប់ធ្វើការជ្រើសរើស គឺពណ៌ខ្មៅ Diamond Black និងពណ៌ខៀវ Skyline Blue។

vivo S1 នេះមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ដែលងាយស្រួលក្នុងការរក្សាទុកនូវវីដេអូ តន្រ្តី និងរូបភាពថែមទៀតផង។ វាក៏មាន​ភ្ជាប់​ជាមួយ​​អេក្រង់​ពេញ​គែម Super Amoled Ultra All Screen ដែល​មានទំហំ ៦,៣៨ អ៊ីញ​ FHD+ កម្រិត​ភាពច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និងអេក្រង់បើធៀបជាមួយនឹងតួខ្លួនរបស់វាគឺដល់ទៅ ៩០% ដែលធ្វើអោយស្មាតហ្វូន Vivo S1 នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គមនោះ។

ស្មាតហ្វូន vivo S1 ភ្ជាប់ជាមួយនឹងអេក្រង់ដែលមានកម្រិតភាពច្បាស់ខ្ពស់ ហើយវាក៏មានភ្ជាប់ជាមួយនឹង​ប្រព័ន្ធស្កេន​ម្រាម​ដៃនៅលើអេក្រង់ (In-Display Fingerprint Scanning) ដែលផ្តល់នូវភាពងាយស្រួលក្នុងការស្កេនដោះសោរបានលឿនបំផុតថែមទៀត ហើយ​វា​ក៏ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជាក្នុងតម្លៃ ២៩៩ ដុល្លារ តែប៉ុណ្ណោះ។

សម្រាប់ដំណឹងពិសេសនៅថ្ងៃនេះផងដែរ ដោយរីករាយនៅក្នុង​ឱកាស​ពិធីបុណ្យ​​អុំ​ទូក​​ខិតជិតមកដល់ក្រុមហ៊ុន vivo បានធ្វើការបញ្ចុះតម្លៃពិសេសទៅលើស្មាតហ្វូន vivo S1 ចាប់ពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩នេះតទៅ ពីកញ្ចប់តម្លៃ $299 នៅសល់ត្រឹមតែ $269 តែប៉ុណ្ណោះ៕

មតិយោបល់