• 2019-11-01 02:36:46
  • ព័ត៌មាន

BMW លេងសើចនឹង Mercedes ក្នុងថ្ងៃ Halloween ប៉ុន្តែគេវាយបកវិញ

  • 2019-11-01 02:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ដែល​លោក​ខាង​លិច​ប្រារព្ធ​ពិធី​បុណ្យ Halloween ក្រុមហ៊ុន​ BMW ប្រចាំ​សហរដ្ឋអាមេរិក បាន​ចូល​រួម​អបអរ​ពិធី​បុណ្យ​នេះ ដោយ​បាន​ធ្វើ​ការ​លេង​សើច​នឹង​ក្រុមហ៊ុន Mercedes-Benz ប្រចាំ​សហរដ្ឋអាមេរិក។

BMW បាន​បង្ហោះ​សារ​ដោយ​អម​នឹង​រូបភាព​ដូច​ខាង​ក្រោម​ថា ៖ "ពេល​នេះ គ្រប់​រថយន្ត​ទាំង​អស់​អាច​តុបតែង​ដូច​ជា​វីរបុរស​របស់​ពួក​គេ​បាន​។”

ក្រោយ​មក​គណនី Daimler AG ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Mercedes បាន​ឆ្លើយ​តប​វិញ​ ដោយ​មិន​​មាន​ប្រើ​ប្រាស់​រូបភាព​អ្វី​នោះ​ទេ ដែល​គេ​បាន​តប​ថា ៖ "ធ្វើ​បាន​ល្អ @BMWUSA។ វា​ពិត​ជា​ការ​តុបតែង​ដ៏​គួរ​ឲ្យ​ខ្លាច​មែន! ជា​ពិសេស​គឺ​រន្ធ​ខ្យល់​តែ​ម្ដង...។”

ការ​ឆ្លើយ​តប​គ្នា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ Twitter សើច​គឹល​តែ​ម្ដង៕

ចុចអាន៖ ធ្លាប់ឆ្ងល់អត់ សំបកកង់​ឡាន​ជិះរាល់ថ្ងៃគេផលិតយ៉ាងមេច? (មានវីដេអូ)

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់