• 2019-10-30 09:28:01
  • ព័ត៌មាន

មុខងារថ្មីជិតមានលើ Photoshop អាច Select Object បានងាយបំផុត

  • 2019-10-30 09:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ​ថ្មី​ដែល​ដំណើរ​ការ​ដោយ​ AI ឈ្មោះ​ថា​ Object Selection Tool នឹង​មាន​នៅ​លើ Adobe Photoshop ឆាប់ៗ​នេះ ដែល​នឹង​ជួយ​សម្រួល​ដល់​កិច្ចការ​កាត់​ត​កាន់​តែ​ងាយ​ស្រួល។ ខាង​ក្រោម​​ជា​វីដេអូ​ខ្លី​រយៈពេល ២ បង្ហាញ​ថា​មុខងារ​ថ្មី​អាច​ធ្វើ​អ្វី​បាន​ខ្លះ ៖

Adobe យល់​ថា​មុខងារ​ថ្មី​នេះ​ផ្ដល់​នូវ​លទ្ធផល​ល្អ​បំផុត ដែល​ក្រុមហ៊ុន​សម្រេច​ដាក់​វា​នៅ​ពី​លើ Quick Selection និង Magic Wand។ Object Selection Tool អាច​ឲ្យ​អ្នក​គូរ​ Selection លើ​រូបភាព​ដែល​មាន​ Object អ្នក​ចង់​បាន និង​ Select យក​ដោយ​ស្វ័យប្រវត្តិ​ ដោយ​ប្រើ​ប្រាស់​នូវ​ AI Machine Learning។ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​​ច្បាស់​នោះ​ទេ​ថា​មុខងារ​ថ្មី​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ពេល​​ណា៕

ចុចអាន ៖ មើលការប្រៀបធៀប iPhone 11 Pro ជាមួយកាមេរ៉ា Sony លទ្ធភ្ញាក់ផ្អើលបំផុត!

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់