- 2019-10-30 03:11:15
- ព័ត៌មាន
ជនរងគ្រោះឆក់ខ្សែភ្លើង និងសាំងឆេះខ្លួន ទទួលបានមូលនិធិពីក្រុមហ៊ុនស្មាតហ្វូន vivo
- 2019-10-30 03:11:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនរងគ្រោះឆក់ខ្សែភ្លើង និងសាំងឆេះខ្លួន ទទួលបានមូលនិធិពីក្រុមហ៊ុនស្មាតហ្វូន vivo
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្រុមការងាររបស់ក្រុមហ៊ុនទូរសព្ទស្មាតហ្វូន vivo រួមទាំងមានការចូលរួមពីសំណាក់តារាសម្តែង លោក វី យ៉ារ៉ូ និង កញ្ញា ដាដាវ បានចុះសួរសុខទុក្ខជនរងគ្រោះទាំង ១៥រូប ដែលរងគ្រោះឆក់ខ្សែរភ្លើង និងរងគ្រោះដោយសាំងឆេះខ្លួន ខណៈពេលនេះជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅឯមន្ទីពេទ្យព្រះកុសមៈ។
នៅក្នុងនោះផងដែរក្រុមហ៊ុនស្មាតហ្វូន vivo បានផ្តល់ជូនជាទឹកប្រាក់សប្បុរសធម៌ទៅដល់ជនរងគ្រោះក្នុង១នាក់ ១០០ដុល្លារ សរុបជាទឹកប្រាក់ ១៥០០ដុល្លារ។ បូករួមទឹកប្រាក់ដែលបានមកពីមហាជន និងតារាទាំងពីរដួងដែលមានក្តីអាណិតអាសូរទៅលើពួកគាត់សរុបបន្ថែម ៧៥០ដុល្លារ។
ទាំងនេះជាទឹកចិត្តមួយរបស់ក្រុមហ៊ុន vivo ដែល គួរឲ្យកោតសរសើរ ដោយក្រុមហ៊ុនមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ៕