• 2019-10-30 01:16:56
  • ព័ត៌មាន

ប្រុង​ទៅ​អ្នក​លេង​ខូច! PUBG ​ចេញ​កម្មវិធី​ចាប់ Hack ថ្មី កាន់​តែ​ខ្លាំង​ជាងមុន

  • 2019-10-30 01:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន Tencent និង PUBG Corp. ​ប្រកាស​ជា​ផ្លូវការ​ថា​ខ្លួន​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ Anti-cheat System ជំនាន់​ថ្មី ដែល​អាច​ចាប់​អ្នក​លេង Hack ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន។

ប្រព័ន្ធ​ថ្មី​នេះ​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​រាល់​សកម្មភាព​របស់​អ្នក​លេង ជា​ពិសេស​គឺ​អ្នក​លេង​ណា​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ឬ​ត្រូវ​បាន​គេ Report។ ក្រុមហ៊ុន​បាន​ដាក់​ក្រុម​ការងារ​ផ្នែក​សន្តិសុខ​ជា​ច្រើន​ចាត់ចែង​លើ​រឿងរ៉ាវ​នេះ ​ហើយ​បែងចែក​យ៉ាង​ដាច់​ស្រឡះ​រវាង​អ្នក​លេង​ដែល​ប្រើប្រាស់ Hack និង​អ្នក​លេង​ដែល​ជួប​បញ្ហា​មិន​ប្រក្រតី​ដោយ​សារ​ហ្គេម​ឬ Lag ជា​ដើម។

អ្នកចាត់ការ​ទូទៅ​នៃ​ផ្នែក Global Publishing Department របស់ Tencent Games ​លោក Vincent Wang ​មាន​ប្រសាសន៍​ថា៖ "យើង​ចង់​ឲ្យ​អ្នក​លេង​ទាំង​អស់​បាន​ដឹង​ថា​យើង​មាន​ឆន្ទៈ ១០០ ភាគរយ​ក្នុង​ការ​ផ្តល់​ជូន​ការ​លេង​បែប​យុត្តិធម៌​សម្រាប់​អ្នក​រាល់​គ្នា"។

លោក Wang បន្ត៖ "យើង​ខិតខំ​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ហ្គេម​ជា​រៀងរាល់​ថ្ងៃ តែ​ពួក​ Cheater បាន​បន្ទាប​តម្លៃ​នៃ​ការ​ខិតខំ​របស់​យើង បែប​នេះ​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ដក Cheater ឲ្យ​ចេញ​ឆ្ងាយ​ពី​ហ្គេម​តាម​ដែល​ធ្វើ​ទៅ​រួច"៕

អានអត្ថបទ:

ប្រភព៖ Bleeding Cool ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់