- 2019-10-28 04:48:11
- ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាខ្មែរធំមួយក្លាយជាតំណាងចែកចាយផ្តាច់មុខកាម៉េរាសុវត្ថិភាពទំនើបពី DAHUA
- 2019-10-28 04:48:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនបច្ចេកវិទ្យាខ្មែរធំមួយក្លាយជាតំណាងចែកចាយផ្តាច់មុខកាម៉េរាសុវត្ថិភាពទំនើបពី DAHUA
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២៦ តុលា ២០១៩កន្លងទៅនេះ ក្រុមហ៊ុន គីមហេង សិនធ័របានប្រកាសជាផ្លូវការនឹងក្លាយជាតំណាងចែកចាយផ្តាច់មុខនៅកម្ពុជាពីក្រុមហ៊ុនបច្ចេកវិទ្យារ DAHUA ដែលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ ២នៅលើផ្នែកកាម៉េរាសុវត្ថិភាព A&S នៅក្នុងឆ្នាំ២០១៨ និងជាអ្នកផ្ដល់សេវាកម្មផ្នែក video-centric smart IoT លំដាប់ពិភពលោក។
បានបង្កើតឡើងនៅក្នុងឆ្នាំ២០០១ បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យា DAHUAមានបុគ្គលិកចំនួន ១៧០០០ នាក់ សាខានៅក្រៅប្រទេស ៥៤សាខា ដែលរួមមានផលិតផលដូចជា CCTV Camera, Access Control, Video Intercoms, LED/LCD Display, Video Conferencing to Machine Vision, Drones and so on។
ក្រុមហ៊ុនគីម ហេង បានចាប់ផ្ដើមធ្វើអាជីវកម្មតាំងពីឆ្នាំ១៩៩៥ ដោយលោក លីម គ្រី ដែលជាតំណាងចែកចាយដំបូងគេបង្អស់កម្ពុជា។ បច្ចុប្បន្ននេះក្រុមហ៊ុន គីម ហេងសិនធ័រមានតំណាងចែកចាយពីក្រុមហ៊ុន HP, Panasonic, IBM, ICOM, SONY, TP Link and Dahua ។
ការធ្វើសហប្រតិបត្តិការរវាងក្រុមហ៊ុនបច្ចេកវិទ្យា DAHUA និង ក្រុមហ៊ុន គីមហេង សិនធ័រ គឺដើម្បីសម្រេចចក្ខុវិស័យ «សង្គមមានសុវត្ថិភាព និងការរស់នៅឆ្លាតវៃ» នៅក្នុងកម្ពុជា។ គោលការណ៏ចម្បងគឺ ផ្ដោតសំខាន់ទៅលើអតិថិជន ដែលផ្ដល់ជូននូវគុណភាព និងសេវាដ៏ល្អបំផុតជូនអតិថិជន ដើម្បីបង្កើតតម្លៃកាន់តែខ្ពស់សម្រាប់អតិថិជនតាមរយៈការខិតខំប្រឹងប្រែងដើម្បីកសាងសង្គមប្រកបដោយសុវត្ថិភាព ឆ្លាតវៃ ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់កម្ពុជា៕