- 2019-10-28 02:25:11
- ព័ត៌មាន
រលកក្រោយច្រានរលកមុខ! ហ្គេមទើបចេញដេញ PUBG ឲ្យខ្ទាតដល់លេខ ២
- 2019-10-28 02:25:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រលកក្រោយច្រានរលកមុខ! ហ្គេមទើបចេញដេញ PUBG ឲ្យខ្ទាតដល់លេខ ២
ចន្លោះមិនឃើញ
ហ្គេម Call of Duty ឬ COD Mobile បានហក់ឡើងមកឈរលេខ ១ នៅលើតារាងចំណាត់ថ្នាក់ហ្គេមអនឡាញដែលមានអ្នកទាញយក(ដោនឡូត) និងជាហ្គេមមានប្រជាប្រិយភាពខ្លាំងបំផុត វ៉ាដាច់ PUBG ដែលធ្លាប់គ្រងតំណែងនេះជិត ២ ឆ្នាំទៅហើយ។
COD Mobile ទទួលបានអ្នកដោនឡូតច្រើនជាង ១០០ លានដងចាយពេលតែ ២ សប្ដាហ៍ប៉ុណ្ណោះ។ វាក៏ត្រូវបានក្លាយជាហ្គេមដ៏ល្បីបំផុតប្រចាំឆ្នាំ ២០១៩ នេះ។ ចំណែកហ្គេមលេងដាច់យប់ PUBG Mobile និង Fortnite ទទួលបានអ្នកទាញយក ២៨ លានដងត្រឹម ៧ ថ្ងៃពេលចេញដំបូង។ តាមពីក្រោយដោយ Minecraft និងលេខ ៤ គឺ Clash Of Clans (គិតទាំងនៅលើ App Store និង Play Store)។
ក្រុមហ៊ុន Activision ដែលសហការជាមួយ Tencent បានបញ្ជាក់ជាផ្លូវការថាហ្គេម Call of Duty: Mobile នឹងបើកឲ្យទាញយកជាផ្លូវការសម្រាប់ប្រព័ន្ធ iOS និង Android នាថ្ងៃទី ១ តុលា ឆ្នាំ ២០១៩ កន្លងទៅ ត្រូវបានគេសរុបទិន្នន័យឲ្យដឹងថា វាជាហ្គេមអនឡាញលើស្មាតហ្វូនដែលមានអ្នកទាញយកច្រើនបំផុត និងប្រើពេលខ្លីបំផុត(១សប្តាហ៍ឡើងដល់ ១០០ លានដងលើ Store)៕
អត្ថបទទាក់ទង៖