• 2019-10-24 08:52:58
  • ព័ត៌មាន

អស់បារម្ភរឿងចុះលុយ! មកស្គាល់ម៉ាស៊ីនព្រីនស៊េរីទំនើបជួយសន្សំច្រើន ជាមួយមុខងារថ្មីៗប្លែកគេ

  • 2019-10-24 08:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ទិញ​ម៉ាស៊ីន​ព្រីនកុំ​ឲ្យ​​ខុស​ខក​ចិត្ត​ ​ជម្រើស​ល្អ​បំផុត គួរ​ជ្រើសរើស​ម៉ាស៊ីន​ស៊េរី​ថ្មី ដែល​មាន​មុខងារ​ទំនើប ​ជួយ​សន្សំ​សំចៃ​ក្រដាស ទឹក​ថ្នាំ​ធូរ​ថ្លៃ គុណភាព​ព្រីន​ល្អ ហើយ​​ថែម​ទាំង​ស៊ី​ភ្លើង​តិច​ទៀត។

Sabay សូម​ណែនាំ​ ម៉ាស៊ីន​ព្រីន​សេរី​ថ្មី ពី​ក្រុមហ៊ុន​ឯកទេស​ផលិផល​ម៉ាស៊ីន​ព្រីន​ដ៏​ល្បី​ឈ្មោះ គឺ Epson សេរី EcoTank M2140 ដែល​មាន​គុណសម្បត្តិ​ធំ ៤ ល្អ​ដាច់​គេ​ ដូចជា​៖

១. ម៉ាស៊ីន​​ទំនើប ព្រីន​រលូន និង​រហ័ស៖ ម៉ាស៊ីន​ព្រី​ន EcoTank ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ម៉ាស៊ីន​ព្រីន Economical Tank ដំណើរ​ការ​លឿន មាន​មុខងារ​ព្រីន ឯកសារ​ទាំងសងខាង​បាន​បាន​ដោយ​ស្វ័យប្រវត្តិ ដែល​ជា​ការចូលរួម​ចំណែក​យ៉ាង​សំ​ខាន់ ក្នុង​ការ​ស​ន្សំ​សំចៃ​ក្រដាស។ អ្នកប្រើប្រាស់​អាច​ធ្វើការ ព្រីន ស្គែ​ន និង ថត​ចំលង បាន​ក្នុង​ម៉ាស៊ីន​តែមួយ​។

២. ប្រព័ន្ធ​ទឹក​ថ្នាំ​ទំនើប៖ ក្រៅ​ពី​ងាយ​ស្រួល​ដាក់​ទឹក​ថ្នាំ​បាន​ដោយ​ខ្លួន​ឯង អ្នក​ក៏​មិន​បាច់​បារម្ភ​រឿង​កំពប់​ឡើយ ​ព្រោះ​ទឹក​ថ្នាំ​ហូរ​ចេញពី​ដប​តែ​នៅ​ពេល​ដែល​ទឹក​ថ្នាំ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​ប្រអប់​ទឹក​ថ្នាំ​របស់​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ​។ ងាយ​ស្រួល​ពិនិត្យ​មើល​ថា​ពី​កម្រិត​ទឹក​ថ្នាំ​នៅសល់ ហើយ​អាច​ព្រីន​បាន​ដល់​ទៅ ៦ពាន់​សន្លឹក​។

៣. គុណភាព​ព្រីន​ល្អ៖ ទឹក​ថ្នាំ​​ព្រីន​ធន​នឹង​ទឹក​ថែម​ទៀត ( ក្នុង​ករណី​ឯកសារ​ព្រីន​​មាន​ទឹក​ស្រក់​ប្រឡាក់​ មិន​ចេញ​ពណ៌​ថ្នាំ​ឡើយ)។ EcoTank ស៊េរី M ប្រើ​ប្រភេទ​ទឹក​ថ្នាំ​ម្យ៉ាង ដែល​ផ្តល់​នូ​វ​ពណ៌​ច្បាស់​ល្អ និង​ត្រជាក់​ភ្នែក។​

៤. តម្លៃ​សមរម្យ ៖ ប្រភេទ​ម៉ាស៊ីន Epson M-Series InkTank ក្រៅ​ពី​មាន​តម្លៃ​សមរម្យ គុណភាព​ព្រីន​ល្អ ស្រួល​ប្រើ មិន​ងាយ​ឲ្យ​ខូច​ក្រដាស​ទេ។

ក្រៅ​ពី​ចំណុច​ពិសេស​ខាងលើ ​ម៉ាស៊ីន​ព្រីន​សេរី​​នេះ​ថែម​ទាំង​មាន​គុណ​សម្បត្តិ​ដូចជា ៖ ​សន្សំសំចៃ​លើ​ការ​ប្រើ​ប្រាស់​អគ្គីសនី ,ការ​បញ្ចេញ​កាក​សំណល់​ប្រើ​ប្រាស់​ពី​ក្នុង​ម៉ាស៊ីន​មាន​កម្រិត​ទាប​ មុខងារ​កំចាត់​ធូលី​ដី​ចេញ​ពី​ទឹក​ថ្នាំ ,និង​ចំណាយ​តិច​បំផុត​ក្នុង​ការ​ព្រីន​សន្លឹក​ក្រដាស​មួយ​ទំព័រ​ៗ។

ម៉ាស៊ីន​ព្រីន​ថ្មី​ម៉ូ​ឌែ​ល​នេះ ​ស័ក្តិសម​ល្អ​ឥត​ខ្ចោះ​បំ​ផុត​សម្រាប់ SOHO (​កា​រិ​យាល័យ​តូច និង ការិយាល័យ​នៅផ្ទះ​) និង សហគ្រាស​ធុន​តូច និង​ម​ធ្យ​ម ដែល​មាន​ត​ម្រូ​វ​ការ បោះ​ពុម្ព​ឯកសារ​ច្រើន និង​ចង់​គ្រប់​គ្រង​ការ​ចំណាយ​ទៅលើ​ការ​បោះ​ពុម្ព​ដោយ​ខ្លួនឯង​ផ្ទាល់ ៕

នៅ​មាន​ច្រើន​ទៀត ចង់​ស្គាល់​​ Epson M-Series InkTank កាន់​តែ​ច្បាស់

តោះ ! មើល​វីដេអូ ៖

អត្ថបទ៖ លីដា

មតិយោបល់