• 2019-10-24 09:12:42
  • ព័ត៌មាន

ក្រុមហ៊ុនមួយគាំទ្រ ១៦ ក្រុមមកពី ៥ ប្រទេសត្រៀម PUBG Mobile វគ្គចុងក្រោយតំបន់អាស៊ីអាគ្នេយ៍

  • 2019-10-24 09:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងពិភពលោកនៃការប្រកួតកីឡាអេឡិចត្រូនិច (eSports) រដូវកាល PUBG Mobile Club Open 2019 (PMCO 2019) Fall Season បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺនឹងធ្វើឡើងនៅ ថ្ងៃទី ២ និងទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះនៅក្នុងទីក្រុងបាងកកប្រទេសថៃ។

១៦ ក្រុមមកពី ៥ ប្រទេសត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រអាស៊ីអាគ្នេយ៍នេះ គឺមានការចូលរួមពីក្រុមចំនួន ១៦ ក្រុមដែលឆ្លងកាត់ការជម្រុះជើងមុន។ ប្រទេសទាំងនេះមានដូចជាកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម។ បន្ថែមពីនេះទៀត សម្រាប់ក្រុមទាំងអស់ដែលនឹងប្រកួតប្រជែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅតំបន់អាស៊ីអាគ្នេយ៍នេះ នឹងត្រូវធ្វើការប្រកួតដើម្បីដណ្តើមសំបុត្រទៅកាន់វគ្គផ្តាច់ព្រ័ត្រលំដាប់ពិភពលោកថែមទៀត។

PUBG Mobile Club Open 2019 ឬ PMCO 2019 គឺជាព្រឹត្តិការណ៍ប្រកួតដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO ដែលជាអ្នកឧបត្ថម្ភធំ ហើយការប្រកួតនេះគឺមានការបែងចែកជា ២ រដូវកាលដែលមានវគ្គ Spring Tournament និង Fall Tournament ។

នៅក្នុងការប្រកួត PMCO 2019 Spring Tournament នោះព្រឹត្តិការណ៍ PMCO 2019 នេះគឺទទួលបានការចាប់អារម្មណ៍ខ្លាំងដែលមានមនុស្សរាប់ពាន់លាននាក់ទស្សនា ហើយក៏ក្លាយជាព្រឹត្តិការណ៍ប្រកួតដែលពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។

លោក Gaga Li និងកញ្ញា Oliver Ye

លោក Gaga Li ដែលជាប្រធានរបស់កីឡា eSports សម្រាប់ព្រឹត្តិការណ៍ PUBG Mobile នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះនិយាយថា ព្រឹត្តិការណ៍ប្រកួត PUBG Mobile នៅក្នុងវគ្គ Fall Tournament នេះនឹងកាន់តែរំភើប និងអស្ចារ្យបំផុត។ ជាមួយនឹងការអាប់ដេតទៅលើប្រព័ន្ធក្នុងការដាក់ពិន្ទុ និងការបង្កើនទៅលើសមត្ថភាពនៃអ្នកចូលរួមជាច្រើននោះ ព្រឹត្តិការណ៍ PMCO 2019 នៅក្នុងរដូវកាល Fall Tournament នេះនឹងផ្តល់នូវភាពអស្ចារ្យបំផុតដែលមិនធ្លាប់មានពីំមុនមកនោះទេ។

នៅក្នុងការរៀបចំដោយ PUBG Mobile, PMCO 2019 មានការរំពឹងថានឹងអាចរួមចំណែកក្នុងការអភិវឌ្ឍទៅលើជំនាញរបស់អ្នកលេងជាច្រើននៅក្នុងពិភពលោកនៅលើកីឡាអេឡិចត្រូនិច (eSports) នេះរួមទាំងការបង្កើនទៅលើសុខុមាលភាពនៃប្រព័ន្ធ Eco-system របស់ហ្គេម eSports ផងដែរ។

PUBG Mobile Club Open 2019 ឬ PMCO 2019

ក្រុមហ៊ុនបច្ចេកវិទ្យា VIVO និយាយថា “ជាមួយនឹងការអភិវឌ្ឍទៅលើបច្ចេកវិទ្យានៅថ្ងៃនេះ ការប្រកួតជម្រុះ PMCO Tournament នេះគឺជាទម្រង់មួយនៃការសហការគ្នារវាងកីឡាជាច្រើន និងបច្ចេកវិទ្យា។ ហើយយើងមានមោទនភាពក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះជាមួយនឹងផលិតផលចុងក្រោយបំផុតនោះគឺ V17 Pro។

ជាពិសេស ស្មាតហ្វូនស៊េរីថ្មី Vivo V17 Pro មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Game Mode ក្នុងការពង្រឹងទៅលើបទពិសោធន៍ថ្មីនៃការលេងហ្គេមកាន់តែរលូន ព្រមជាមួយនឹងកាមេរ៉ាចំនួន ៦ គ្រាប់ដែលអាចធ្វើការថតរូបភាពលើសពីសមត្ថភាពរបស់វាថែមទៀត។

Vivo V17 Pro

នៅក្នុងការប្រកួតវគ្គរដូវកាល PMCO 2019 នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ស្មាតហ្វូនស៊េរីថ្មី V17 pro នេះធានាថាអ្នកលេងជាច្រើននឹងរីករាយជាមួយនឹងល្បឿននៃការលេងហ្គេមកាន់តែរលូនដោយសារតែបច្ចេកវិទ្យា Multi-Turbo acceleration technology៕”

មតិយោបល់