- 2019-10-21 06:39:42
- ព័ត៌មាន
មើលការបើកប្រអប់ ទូរសព្ទខ្លួនវែងរបស់ Xiaomi តម្លៃ ៧០ដុល្លារ
- 2019-10-21 06:39:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលការបើកប្រអប់ ទូរសព្ទខ្លួនវែងរបស់ Xiaomi តម្លៃ ៧០ដុល្លារ
ចន្លោះមិនឃើញ
Xiaomi QIN AI Life 4G គឺជាស្មាតហ្វូនខ្នាតតូចមួយដែល Xiaomi បានបង្ហាញចេញកាលពីអំឡុងខែកក្កដាកន្លងទៅ ដែលវាមានដាក់លក់លើទីផ្សារក្នុងតម្លៃ ៤៩៩ យ័ន ឬស្មើប្រមាណ ៧០ ដុល្លារ។
ថ្មីៗនេះគេប្រទះឃើញវីដេអូបើកប្រអប់របស់ QIN AI Life 4G ដែលបង្ហាញថាវាពិតជាមានរូបរាងទាក់ទាញ និងមានទំហំតូចខ្លាំងបំផុត។ ស្មាតហ្វូននេះមានទម្ងន់ ១០៥ ក្រាម មានវិមាត្រ ១៣២,៦៦ x ៥៥,៤ x ៨,៦ ម.ម។ អេក្រង់មានទំហំ ៥,០៥ អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត ១៤៤០ x ៥៧៦ ភីកសែល ជាមួយមាត្រដ្ឋាន 22.5:9។
QIN AI Life 4G ដំណើរការដោយបន្ទះឈីប Spreadtrum SC9832E មាន RAM ១GB និងអង្គផ្ទុក ៣២GB។ វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Go 9.0 ដែលជាប្រព័ន្ធប្រតិបត្តិការផលិតឡើងសម្រាប់ទូរសព្ទតូចៗ។
លក្ខណៈសម្បត្តិផ្សេងទៀតមានដូចជាថ្មទំហំ ២១០០ mAh ដែលអាចសាកតាមរយៈ USB Type-C, ប្រព័ន្ធ Bluetooth 4.2, WiFi និងទ្រទ្រង់សេវា 4G ផងដែរ៕
ចុចអាន ៖ Xiaomi បញ្ចេញលក់ Monitor អេក្រង់លាត តម្លៃត្រឹម ៩៨ ដុល្លារ