- 2019-10-11 10:27:44
- ព័ត៌មាន
ថ្នាក់ដឹកនាំនិងអ្នកជំនាញនៃសុវត្ថិភាពទិន្នន័យអនឡាញ ជុំគ្នានៅកម្មវិធី Rakuten Viber Asian
- 2019-10-11 10:27:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំនិងអ្នកជំនាញនៃសុវត្ថិភាពទិន្នន័យអនឡាញ ជុំគ្នានៅកម្មវិធី Rakuten Viber Asian
ចន្លោះមិនឃើញ
ក្រោយពីពិភពលោកជួបប្រទះហេតុការណ៍លេចធ្លាយទិន្នន័យលើអនឡាញជាច្រើនករណី ដែលធ្វើឲ្យអ្នកប្រើប្រាស់លើប្រព័ន្ធឌីជីថលពាន់លាននាក់លេចធ្លាយទិន្នន័យផ្ទាល់ខ្លួន និងរងការគំរាមកំហែងជាដើមនោះ ពេលនេះសុវត្ថិភាពលើទិន្នន័យបានក្លាយជាផ្នែកសំខាន់មួយក្នុងពិភពអនឡាញ។
Viber ជាកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយភាពមួយ និងមានសុវត្ថិភាពខ្ពស់ផងនោះ ក៏បានដឹកនាំបង្កើតនូវកម្មវិធីសន្និសីទដំបូងឈ្មោះ Rakuten Viber Asia Summit ក្នុងគោលបំណងជជែកវែកញែកជុំវិញច្បាប់នៃទិន្នន័យ និងភាពជាឯកជន។
កម្មវិធីមានការចូលរួមពីនាយកជាន់ខ្ពស់របស់ Viber មេដឹកនាំក្នុងសហគ្រាស និងអ្នកបង្កើតល្បីៗ នៅរីសត Shangri-La's Rasa Sentosa Resort & Spa ប្រទេសសិង្ហបុរី ដើម្បីពិភាក្សាអំពីទំនោរបច្ចេកវិទ្យានាពេលបច្ចុប្បន្ននៅអាស៊ី និងប្រធានបទទាក់ទងនឹងការការពារទិន្នន័យលើអនឡាញ។
លោក Djamel Agaoua នាយកប្រតិបត្តិ Viber បានថ្លែងថា ៖ "អាស៊ីគឺជាមជ្ឈមណ្ឌលឌីជីថលដ៏រីកចម្រើនមួយក្នុងលោក ហើយអ្នកប្រើប្រាស់ឌីជីថលនៅអាស៊ី គឺស្ថិតក្នុងចំណោមអ្នកប្រើដែលភាពសកម្មលើអនឡាញខ្លាំងបំផុត។ Viber ផ្ដល់ការសន្យាពេញទីដល់អ្នកប្រើប្រាស់ និងភាពជាឯកជនរបស់ពួកគេ។ តាមរយៈការបោះជំហានដ៏សំខាន់ក្នុងការការពារទិន្នន័យ យើងមានគោលបំណងលើកទឹកចិត្តក្រុមហ៊ុនដទៃ ឲ្យធ្វើដូចគ្នា និងធ្វើការបោះជំហានដើម្បីការពារអ្នកប្រើប្រាស់ដូចគ្នា។”
សន្និសីទនេះបានចាប់ផ្ដើមឡើងដោយបណ្ឌិត Meri Rosich នាយកប្រតិបត្តិផ្នែកទិន្នន័យ និងអ្នកដឹកនាំផ្នែក Data Science នៃក្រុមហ៊ុន Visa ដែលនិយាយអំពីវិធីដែលអង្គភាពមួយអាចជោគជ័យតាមរយៈ AI ដែលមានក្រមសីលធម៌។ ក្រោយមកទៀតមានការចូលរួមពី Saemin Ahn អ្នកគ្រប់គ្រងផ្នែកដៃគូរបស់ Rakuten Ventures លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Plus និង Shehan Selvanayagam អគ្គនាយកនៃ Loops។
អ្នកជំនាញផ្នែកសម្រស់និងសុខភាព Nancy Nhung Bui មកពីវៀតណាម សហគ្រិន Lifestyle ឈ្មោះ Christina Lim មកពីមីយ៉ាន់ម៉ា តារាភាពយន្តប្រទេសស្រីលង្កា Yureni Noshika និងតារានេប៉ាល់ Priyanka Karki ក៏បានចូលរួមក្នុងសន្និសីទនេះ ដែលពិភាក្សាអំពីការការពារទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេលើអនឡាញពេលធ្វើការជាមួយម៉ាកសញ្ញាណាមួយផងដែរ៕