• 2019-10-10 04:27:25
  • ព័ត៌មាន

គ្រាន់ថ្លៃទឹកថ្នាំឡាន BMW 8 Series មួយនេះ ចង់ប្រហែលតម្លៃឡាន Prius

  • 2019-10-10 04:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពណ៌ Pure Metal Silver ដ៏​ចែងចាំង​នៅ​លើ​រថយន្ត BMW 8 Series Gran Coupe បាន​ក្លាយ​ជា​ពណ៌​មាន​តម្លៃ​ថ្លៃ​​មួយ​ក្នុង​លោក។ ពណ៌​ប្រផេះ​ដែល​មាន​ច្រើន​ស្រទាប់​នេះ មាន​តម្លៃ​រហូត​ដល់ ៨ ៨០០ អឺរ៉ូ ដែល​ស្មើ​ប្រមាណ ៩ ៦៧០ ដុល្លារ។

ជា​មួយ​នឹង​ពណ៌​ Pure Metal Silver ធ្វើ​ឲ្យ​រថយន្ត​ BMW 8 Series Gran Coupe កាន់​តែ​មាន​ភាព​ទាក់ទាញ និង​អង់អាច​ជា​ទី​បំផុត។ ក្រៅ​ពី​ទឹក​ថ្នាំ​ថ្លៃ​ហើយ​ គ្រឿង​ម៉ាស៊ីន​ក៏​មិន​ធម្មតា​ដែរ ដោយ​មាន​ប្រើ​ម៉ាស៊ីន V8 អាច​ផលិត​កម្លាំង​បាន​ ៥៣០ សេះ ដោយ​ចំណាយ​ពេល​ ៣,៩ វិនាទី អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ បាន។

បន្ថែម​ពី​នេះ​នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ប្រើ​ប្រាស់​វត្ថុធាតុ​ប្រណីត​ជា​ច្រើន​ រួម​មាន​ស្បែក​ Merino និង​ឈើ​គុណភាព​ខ្ពស់​ កាន់​តែ​លើក​ប្រណីត​ភាព​របស់ BMW 8 Series Gran Coupe ខ្ពស់​មួយ​កម្រិត​ទៀត។ នៅ​សហរដ្ឋអាមេរិក​ រថយន្ត​នេះ​មាន​តម្លៃ​ចាប់​ពី ៨៤ ៩០០ ដុល្លារ៕​

ចុចអាន ៖ គូប្រជែង Rolls-Royce Cullinan លេចមុខមាត់កាន់តែច្បាស់ហើយ

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់