- 2019-10-09 04:14:01
- ព័ត៌មាន
គូប្រជែង Rolls-Royce Cullinan លេចមុខមាត់កាន់តែច្បាស់ហើយ
- 2019-10-09 04:14:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូប្រជែង Rolls-Royce Cullinan លេចមុខមាត់កាន់តែច្បាស់ហើយ
ចន្លោះមិនឃើញ
Mercedes GLS គឺជារថយន្ត SUV ធំនិងមានប្រណីតភាពខ្ពស់ ប៉ុន្តែវានឹងកាន់តែពិសេសលើសនេះ ដោយក្រុមហ៊ុនបន្ថែមនូវប្រភេទ Maybach មួយទៀត។
Mercedes-Maybach GLS ផលិតឡើងដើម្បីប្រកួតប្រជែងនឹង Bentley Bentayga និង Rolls-Royce Cullinan ផ្ទាល់ ដែលវាត្រៀមនឹងបង្ហាញមុខជាផ្លូវការនៅអំឡុងចុងឆ្នាំនេះ។ ទោះបីមិនទាន់បង្ហាញមុខ ប៉ុន្តែគេបានឆ្មក់បាននូវរូបភាពនៃការបើកបរសាកល្បងរថយន្តនេះលើដងផ្លូវ។
រូបភាពបង្ហាញថា Mercedes-Maybach GLS មានរចនាបថផ្នែកខាងមុខមិនខុសពី Maybach S-Class ប៉ុន្មានឡើយ ដោយមានរន្ធខ្យល់ទំហំធំរចនាឡើងជារន្ធបញ្ឈរ។ វាក៏មានបំពាក់ដោយកង់ទំហំធំ មានគុណភាពខ្ពស់ជាម៉ូដែល Continental PremiumContact 6។ ចំពោះរូបរាងខាងក្រោយមានការកែប្រែខុសពី GLS ធម្មតាបន្តិចបន្តួច។
ជារួម រូបរាងខាងក្រៅមានការផ្លាស់ប្ដូរបន្តិចបន្តួចប៉ុណ្ណោះ ដោយអ្នកឌីហ្សាញនឹងផ្ដោតលើការបង្កើនប្រណីតភាពផ្នែកខាងក្នុងវិញ។ រថយន្តប្រភេទនេះទំនងជានឹងបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង ផលិតកម្លាំង៤៨៣ សេះ។ វាអាចនឹងមានបន្ថែមនូវ EQ Boost ដែលអាចផ្ដល់កម្លាំង ២១ សេះបន្ថែមទៀត៕
ចុចអាន ៖ ជួយដាក់ពិន្ទុ! ស្រមើស្រមៃរូបរាង Ford F-150 ជំនាន់ថ្មី