• 2019-10-09 01:36:18
  • ព័ត៌មាន

Mara X/Z ​ស្មាតហ្វូន​ដំបូង​ផលិត​នៅ​ទ្វីប​អាហ្វ្រិក ដាក់​គោលដៅ​ចង់​ប្រជែង Samsung

  • 2019-10-09 01:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mara Group ​បាន​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ចំនួន​ពីរ​ម៉ូឌែល​នៅ​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ដែល​តាំង​នាម​ថា​ជា​ស្មាតហ្វូន​ដំបូង​ដែល​ផលិត​នៅ​ទ្វីប​អាហ្វ្រិក។ ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​រវ៉ាន់ដា​មាន​មហិច្ឆតា​ចង់​បង្កើន​សក្ដានុពល​បច្ចេកវិទ្យា​ក្នុង​ស្រុក ក៏​ដូច​ជា​ប្រជែង​នឹង​ក្រុមហ៊ុន​ក្រៅ​ស្រុក​ដូច​ជា Samsung ជា​ដើម។

ម៉ូឌែល Mara X ​មាន​តម្លៃ ១៩០ ដុល្លារ ខណៈ Mara Z មាន​តម្លៃ ១៣០ ដុល្លារ សុទ្ធ​សឹង​ដំណើរការ​លើ​ប្រព័ន្ធ Android ​ដោយ​នឹង​ប្រកួតប្រជែង​ជាមួយ​ប្រភេទ​ស្មាតហ្វូន​តម្លៃ​ធូរ​ចាប់​ពី ៥៤ ដុល្លារ​របស់ Samsung ​និង​ខ្ទង់ ៣៧ ដុល្លារ​របស់​ស្មាតហ្វូន​គ្មាន​យីហោ​ច្បាស់លាស់។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Mara Group លោក Ashish Thakkar ​បាន​ប្រាប់ Reuter ​ថា៖ "នេះ​ជា​ស្មាតហ្វូន​ដំបូង​ដែល​ផលិត​នៅ​ទ្វីប​អាហ្រ្វិក ហើយ​ក្នុង​ដំណើរការ​ផលិតកម្ម​យើង​ក៏​ជា​អ្នក​បង្កើត​នូវ​បន្ទះ​ Motherboard និង Sub-board ផង​ដែរ"។ ដំណើរការ​ផលិត​បាន​បោះ​ទុន​ប្រមាណ ២៤ លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​ផលិត​ស្មាតហ្វូន​បាន ១ ២០០ គ្រឿង។

Mara Group ក៏​សង្ឃឹម​លើ​ការ​ទាញ​ផល​ចំណេញ​ត្រលប់​មក​វិញ តាម​រយៈ​កិច្ច​ព្រមព្រៀង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​នៅ​ឧបទ្វីប​អាហ្វ្រិក ដែល​មាន​ការ​ចូលរួម​ពី ៥៥ ប្រទេស ដោយ​ការ​ធ្វើ​ពាណិជ្ជកម្ម​នេះ​នឹង​បើក​ដំណើរការ​ចាប់​ពី​ខែ​កក្កដា ឆ្នាំ ២០២០ ត​ទៅ បន្ថែម​នឹង​ឆន្ទៈ​បង្រួបបង្រួម​មនុស្ស​ប្រមាណ ១,៣ ពាន់​លាន​នាក់ និង​ការ​បង្កើត​ប្លុក​សេដ្ឋកិច្ច​នូវ​ទំហំ​ទឹកប្រាក់​ខ្ទង់ ៣,៤ ទ្រីលាន​ដុល្លារ៕

អានអត្ថបទ:

ប្រភព៖ gadgets.ndtv ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់