• 2019-10-08 05:00:44
  • ព័ត៌មាន

ឡូយម្ល៉េះ! Wi-Fi នឹងមានដាក់ឲ្យលេង លើ​ជើង​ហោះហើរ​ប្រទេស​ក្បែរ​ខាង​កម្ពុជា

  • 2019-10-08 05:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ VietnamAirline បានបង្ហើបឲ្យ​ដឹង​ថា ជើង​ហោះហើរ​របស់​ខ្លួន​នឹង​ដំណើរការ​លើ​​គម្រោង​បំពាក់​សេវាកម្ម​អ៊ីនធឺណិត​ នៅ​ដើម​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

រូបតំណាង

យោង​តាម​​ព័ត៌មាន​ចេញ​ផ្សាយ​​ដោយ​ VnExpressInternational ​រាយការណ៍​ថា​​ ​សេវាកម្ម​ដ៏​ទំនើប​នេះ​នឹង​ត្រូវ​ដាក់​សាកល្បង​ជា​មុន​ចាប់ពីថ្ងៃទី ១០ ខែតុលាខាងមុខនេះនៅ​លើ​ជើងហោះហើរ​ក្នុងស្រុកពី​ទីក្រុង​ហាណូយ​ ទៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ និង​បន្ត​ដាក់​ជា​អន្តរជាតិ​ពី ​ហាណូយ​ទៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន និង​មួយ​ខ្សែ​ទៀត​ពី​ហូជិមិញ​ទៅ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន នៅ​ពេល​សាកល្បង​ជោគជ័យ។

VietnamAirline

ប្រភព​ដដែល​បាន​លើក​ឡើង​ថា ជាមួយ​នឹង​ល្បឿន​អ៊ីនធឺណិត​ដ៏​លឿន​ផង​នោះ​ ជម្រើស​ជើងហោះហើរ​ដែល​អាច​នឹង​ដាក់​សាក​គឺ Boeing 787 និង Airbus A350 aircraft ជាដើម។ សម្រាប់តម្លៃនៃការប្រើអាចនឹងយកត្រឹម ២ ដុល្លារ ដល់ ២៩ដុល្លារ (ទៅតាមពេលវេលានៃការប្រើ) ។ បញ្ជាក់ដែថា សេវាកម្មនេះមានយូរមកហើយលើជើងហោះហើរលំដាប់ផ្កាយ ៥ ដូចជា Singapore Airlines, Qatar Airways, Cathay Pacific Airways និង Lufthansa Airways ផងដែរ។ បច្ចុប្បន្ន VietnamAirline កំពុងដំណើការជើងហោះហើរអន្តរជាតិចំនួន ៦០ និង​ក្នុងស្រុក ៣៣៕

Free Wi-Fi

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រក្សា

មតិយោបល់