• 2019-10-08 02:47:23
  • ព័ត៌មាន

បង្ហាញវិធីដ៏ងាយមួយ ក្នុងការប្ដូរកញ្ចក់ប្រេះស្រាំលើ iPhone

  • 2019-10-08 02:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​YouTuber ដែល​មាន​ចំណេះ​ដឹង​ខ្ពស់​ខាង​ផ្នែក​គ្រឿង​បន្លាស់​ស្មាតហ្វូន ដែល​មាន​គណនី​ឈ្មោះ​ថា​ JerryRigEverything បាន​បង្ហាញ​ចេញ​វិធី​មួយ​ ដែល​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ប្ដូរ​កញ្ចក់​ក្រោយ​លើ iPhone 8, iPhone X, iPhone XS ឬ iPhone 11 ជា​ដើម។

គេ​បាន​បង្ហាញ​នូវ​ម៉ាស៊ីន​មួយ​ឈ្មោះ​ថា​ Laser Separator ដែល​ម៉ាស៊ីន​នេះ​​គឺ​ប្រើ​ប្រាស់​កាំ​រស្មី​ឡាស៊ែរ​ដើម្បី​បំបែក​កញ្ចក់​ខាង​ក្រោយ​ ចេញ​ពី​​គ្រោង​ឆ្អឹង​របស់​ iPhone តាម​រយៈ​ការ​ដុត​កម្លោច​នូវ​កាវ​ស្អិត​ដែល​ស្ថិត​នៅ​ខាង​ក្រោម​កញ្ចក់។ វិធី​នេះ​គឺ​ងាយ​ស្រួល​ជាង​បើ​ប្រៀប​ទៅ​នឹង​ការ​ប្រើ​ម៉ាស៊ីន​កម្ដៅ​រំលាយ​កាវ​ស្អិត​​ដើម្បី​​​​ឲ្យ​កញ្ចក់​ខាង​ក្រោយ​ដាច់​ចេញ​ពី​គ្រោង​ឆ្អឹង​​ iPhone ​នោះ។

ក្រោយ​ពី​គាស់កញ្ចក់​ខាង​ក្រោយ​ចេញ​ស្អាត​ហើយ គេ​អាច​​យក​ផ្ទាំង​កញ្ចក់​ថ្មី​​ដែល​មាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​ធូរ ​យក​មក​បិត​ជាប់​នឹង​គ្រោង​ឆ្អឹង​ផ្នែក​ខាង​ក្រោយ​ ដោយ​ប្រើ​កាវ​ស្អិត។ YouTuber រូប​នេះ​បាន​បញ្ជាក់​ថា​ផ្ទាំង​កញ្ចក់​សម្រាប់ iPhone មាន​ដាក់​លក់​តម្លៃ​ប្រមាណ​ខ្ទង់​ ២០ ដុល្លារ​ប៉ុណ្ណោះ។

​​​​​​​​​​​​​ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម ៖

ចុចអាន ៖ ប្រទះឃើញរឿងភ្ញាក់ផ្អើលមួយ ពេលបើកភ្លើង Flash នៅទីងងឹតលើ iPhone 11

អត្ថបទ៖ សុខហេង

មតិយោបល់