• 2019-10-08 02:11:46
  • ព័ត៌មាន

ដឹងហេតុផលដែល HTC លែងមានគំនិតថ្មី

  • 2019-10-08 02:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន HTC ហាក់​ដូច​ជា​ស្ងប់ស្ងាត់​ខ្លាំង​លើ​ជំនួញ​ស្មាតហ្វូន ដោយ​ក្នុង​ឆ្នាំ​នេះ​ក្រុមហ៊ុន​ទើប​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​បាន​មួយ​ម៉ូដែល Wildfire X ដែល​ជា​ស្មាតហ្វូន​លំដាប់​មធ្យម​ប៉ុណ្ណោះ។

យ៉ាងណាក្ដី​ នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន HTC លោក Yves Maitres និយាយ​ថា​ HTC មិន​បោះបង់​ជំនួញ​ស្មាតហ្វូន​នោះ​ទេ។ លោក​ចែក​រំលែក​អំពី​ចក្ខុវិស័យ​ថា​នឹង​វិល​ត្រឡប់​មក​កាន់​ទីផ្សារ​ស្មាតហ្វូន​តម្លៃ​ថ្លៃ នៅ​ពេល​ពេល​វេលា​អំណោយផល។ HTC នឹង​ផ្ដោត​លើ​ទីផ្សារ​ដែល​មាន​​ទិន្នផល​ក្នុង​ស្រុក (GDP) ខ្ពស់ ជា​ជាង​ទីផ្សារ​កំពុង​អភិវឌ្ឍន៍។

នាយក​ប្រតិបត្តិ​ថ្មី​ក៏​បាន​លើក​ឡើង​អំពី​មូលហេតុ​ដែល HTC ហាក់​ដូច​ជា​ដើរ​​ក្រោយ​គូ​ប្រជែង​ដទៃ​។ នោះ​ក៏​ដោយ​សារ​ HTC បាន​បញ្ឈប់​ការ​បណ្ដាក់​ទុន​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ ជា​យួរ​មក​ហើយ ដោយ​ផ្ដោត​លើ​ជំនួញ VR វិញ៕​

ចុចអាន ៖ សន្សំ​ ៦ ​ថ្ងៃ​ទិញ​បាន iPhone 11 Pro មួយ​គ្រឿង​ក្នុង​ប្រទេស​មួយ​នេះ!

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់