• 2019-10-07 06:50:13
  • ហាងឆេងផលិតផល

មាន​លក់​នៅ​ខ្មែរ Mate 30 Pro តម្លៃ​មិន​ចាញ់ iPhone 11 Pro

  • 2019-10-07 06:50:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​កំពូល​ប្រចាំ​ចុង​ឆ្នាំ​របស់​ខ្លួន ដែល​ជា​ម៉ូដែល Huawei Mate 30 និង Mate 30 Pro កាល​ពី​ថ្ងៃ​ទី ១៩ កញ្ញា កន្លង​ទៅ ដោយ​មាន​ទាំង​ប្រភេទ​ប្រើ​ប្រាស់​សេវា 4G និង​សេវា 5G។

Mate 30 Pro មាន​បំពាក់​អេក្រង់​ OLED ទំហំ ៦,៥៣ អ៊ីញ ប្រើ​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10។ អាច​សាក​ថ្ម​ឥត​ខ្សែ​រហូត​ដល់ ២៧ វ៉ាត់, ប្រើ​ខ្សែ​ធម្មតា​ ៤០ វ៉ាត់ ហើយ​មុខងារ​សាក​ថ្ម​ឲ្យ​​ឧបករណ៍​ផ្សេង អាច​សាក​បាន​លឿន​ជាង​មុខ​ ៣ ដង។

សម្រាប់​ទីផ្សារ​នៅ​ហាងតាម​ស្រុក​ខ្មែរ Mate 30 Pro មាន​​តម្លៃ​ប្រមាណ​ជា ១ ០៥០ ដុល្លារ មាន RAM 8GB ទំហំ 256GB។ មិន​ចាញ់ iPhone 11 Pro ដែល​មាន​តម្លៃ​ខ្ទង់​ចាប់​ពី ១ ០៥០ ដុល្លារ សម្រាប់​ទំហំ 64GB។

Mate 30 Pro បំពាក់​កាមេរ៉ា​ចំនួន​បួន​នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​​កម្រិត ៤០ MP ចំនួន​ពីរ​គ្រាប់​ ជា​ប្រភេទ Super Sensing និង Ultra-Wide។ អាច​ថត​វីដេអូ​កម្រិត 4K 60fps ហើយ​វា​មាន​សមត្ថភាព​ថត​វីដេអូ​កំពូល​យឺត​ក្នុង​ល្បឿន​ដល់ 7680fps ក្នុង​កម្រិត 720P។ កាមេរ៉ា Selfie កម្រិត ៣២ MP គឺ​មាន​បំពាក់​នូវ​ក្បែរ​កាមេរ៉ា​ 3D ថ្មី។

Mate 30 Pro បំពាក់​មក​ជាមួយ RAM ទំហំ ៨ GB និង​មាន​ជម្រើស​អង្គ​ផ្ទុក​ទំហំ ១២៨ GB និង ២៥៦ GB និង​អាច​បន្ថែម​​មេមូរី​កាត​បាន។ ស្មាតហ្វូន​នេះ​បំពាក់​នូវ​បន្ទះ​ឈីប Kirin 990 បំពាក់​ដោយ GPU Mali-G67 MP16៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់