- 2019-10-04 08:27:26
- ព័ត៌មាន
សាកកម្លាំងមួយប្រាវ! iPhone 11 Pro Max មិនស៊ីដាច់ iPhone 6 បើថតពេលថ្ងៃ
- 2019-10-04 08:27:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកកម្លាំងមួយប្រាវ! iPhone 11 Pro Max មិនស៊ីដាច់ iPhone 6 បើថតពេលថ្ងៃ
ចន្លោះមិនឃើញ
ថ្មីៗនេះវិបសាយ Gsmarena បានលើកមកនិយាយធៀបគ្នាអំពីសមត្ថភាពកាមេរ៉ាតាំងពី iPhone 6 ឡើងដល់ iPhone 11 Pro Max តើខុសគ្នាកម្រិតណា រវាង ៦ ម៉ូឌែលនោះ?
ការប្រៀបធៀបនោះសង្កត់ធ្ងន់លើចំណុចធំៗដល់ទៅ ១៥ ប្លង់ខុសគ្នា។ អ្វីដែលប្លែកខ្លាំងនោះគឺ Day-time shooting (ការថតពេលមានពន្លឺពេញ) លទ្ធផលចេញមកគួរឲ្យភ្ញាក់ផ្អើលណាស់ដែរ ព្រោះ iPhone 6 ចេញកាលពីឆ្នាំ ២០១៤ នោះនៅតែអាចថតបានច្បាស់ល្អ ប្រឡងប្រជែងជាមួយសិស្សប្អូនបានដូចជា iPhone 7 Plus, iPhone 8 Plus, iPhone X និង iPhone 11 Pro Max។
អ្វីដែលដែល iPhone 6 ស៊ូមិនរួច ត្រង់ថតពេលយប់ គឺថាចប់! ស្លុបឈឹងតែម្តង។ យ៉ាងណាមិញ នៅអាចមើលឃើញមុខខ្លះដែរ មិនងងឺតពេកណាស់ណាទេ។ ម្យ៉ាងទៀត នេះគ្រាន់តែជាការប្រៀបធៀបលើបទពិសោធន៍ផ្ទាល់ត្រឹមបុគ្គលប៉ុណ្ណោះ មិនបានឆ្លងកាត់ការតេស្តកម្រិតស្ដង់ដាអីនោះទេ លទ្ធផលអាចនឹងមិនត្រូវចិត្តអ្នកឯទៀត៕
ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖