- 2019-10-04 03:33:48
- ព័ត៌មាន
Mate 30 Pro ចេញលក់លើទីផ្សារទីពីរ មានតែអតិថិជនស្ម័គ្រស្មោះទើបទិញបានមុនគេ
- 2019-10-04 03:33:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mate 30 Pro ចេញលក់លើទីផ្សារទីពីរ មានតែអតិថិជនស្ម័គ្រស្មោះទើបទិញបានមុនគេ
ចន្លោះមិនឃើញ
Huawei Mate 30 និង Mate 30 Pro ត្រូវបានដាក់លក់នៅលើទីផ្សារទីពីរបន្ទាប់ពីប្រទេសចិន គឺប្រទេសម៉ាឡេស៊ី។
ចំពោះ Mate 30 មានប្រភេទ RAM ៨GB/អង្គផ្ទុក ១២៨GB ដែលមានដាក់លក់តម្លៃប្រមាណ ៦៧០ ដុល្លារ ចំណែក Mate 30 Pro មានប្រភេទ RAM ៨GB/អង្គផ្ទុក ២៥៦GB ដែលដាក់លក់តម្លៃប្រមាណ ៩៣០ ដុល្លារ។
យ៉ាងណាក្ដី ជាផ្នែកមួយនៃកម្មវិធី Exclusive Ownership Campaign ម៉ូដែល Mate 30 Pro នឹងមានលក់ដំបូងៗសម្រាប់តែអតិថិជនស្ម័គ្រស្មោះរបស់ Huawei ដែលធ្លាប់ប្រើត្រកូល Mate យ៉ាងហោចណាស់ពីរស៊េរី។ ការលក់ទូលំទូលាយនឹងចេញលក់នៅថ្ងៃទី ២២ ខែតុលា។
អ្នកទិញ Mate 30 Pro ក្នុងកម្មវិធីខាងលើនឹងទទួលបានកាដូដែលមានតម្លៃប្រមាណ ២៧៥ ដុល្លារ ក្នុងនោះមានដូចជា DJI Osmo Mobile 3, សម្បកការពារ, ឆ្នាំងសាកឥតខ្សែប្រើលើរថយន្ត, បន្ថែមការធានាមួយឆ្នាំទៀត និងការធានាលើអេក្រង់ ៦ ខែ។
Mate 30 និង Mate 30 Pro គឺដំណើរការដោយបន្ទះឈីប Kirin 990 ដែលរត់លើ Android 10 ប្រើស្បែក EMUI 10 ប៉ុន្តែមិនមានសេវាកម្ម Google Play Services ឡើយ៕
ចុចអាន ៖ Mate 30 Pro កាន់ដៃផ្ទាល់នៅវៀតណាមអាចលេង TikTok និង BigoLive