• 2019-10-04 02:36:50
  • ព័ត៌មាន

មិនទាន់អីផងចេញបាត់! រូបរាង OnePlus 8

  • 2019-10-04 02:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 7T បាន​ប្រកាស​ចេញ​កាល​ពី​សប្ដាហ៍​មុន​ ដែល​នឹង​ចេញ​លក់​លើ​ទីផ្សារ​អាមេរិក​នា​ថ្ងៃ​ទី ១៨ ខែ​តុលា ចំណែក​ទីផ្សារ​កម្ពុជា​មិន​ទាន់​មាន​ដំណឹង​នៅ​ឡើយ​ទេ។

មុន​ការ​ចេញ​លក់ OnePlus ម៉ូដែល​ចុង​ក្រោយ ស្រាប់​តែ​លេច​ចេញ​រូបរាង​ OnePlus 8 ត្រៀម​ចេញ​ឆ្នាំ ២០២០ ដែល​បង្ហាញ​ចេញ​ដោយ​ Steve Hemmerstoffer ប្រភព​ចែក​រំលែក​ដំណឹង​​លេច​ធ្លាយ​ចំៗ។

រូបភាព​បាន​បង្ហាញ​ថា​ OnePlus 8 គឺ​មាន​រូបរាង​ស្រដៀង​គ្នា​នឹង​ OnePlus 7 Pro។ ប៉ុន្តែ​មាន​ការ​ផ្លាស់​ប្ដូរ​រចនាបថ​​កាមេរ៉ា​ Selfie បង្កប់​ក្នុង​តួ​ខ្លួន មក​ជា​កាមេរ៉ា​បង្កប់​លើ​ផ្ទៃ​អេក្រង់​វិញ។ អេក្រង់​ខាង​មុខ​នេះ​ក៏​មាន​រូបរាង​កោង​ដូច​ជា​ OnePlus 7 Pro ផង​ដែរ។

ប្រភព​បាន​ឲ្យ​ដឹង​ថា OnePlus 8 នឹង​មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ជា​លើក​ដំបូង ដែល​រំពឹង​ថា​បំពាក់​បន្ទះ​ឈីប​ Snapdragon 865, RAM​ យ៉ាង​តូច​មាន​ទំហំ ៨ GB និង​អង្គ​ផ្ទុក​យ៉ាង​តូច ១២៨ GB។ OnePlus 8 រំពឹង​ថា​នឹង​ប្រកាស​ចេញ​នៅ​អំឡុង​ដើម​ឆ្នាំ ២០២០ ខាង​មុខ៕​​

ចុចអាន ៖ Google អត់​ខ្វល់​បន្ត​ឲ្យ Pixel 4 បែក​ធ្លាយ​លក្ខណៈ​ពិសេស​ជិតអស់!

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់