• 2019-10-03 01:54:42
  • ផលិតផលថ្មី

Microsoft បង្ហាញចេញស្មាតហ្វូន ប្រើ OS របស់គូប្រជែង

  • 2019-10-03 01:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​បង្ហាញ​ចេញ​​ផលិតផល​ថ្មី​ជា​ច្រើន​ក្នុង​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង New York កាល​ពី​ថ្ងៃ​ពុធ។ ក្នុង​នោះ​មាន​ស្មាតហ្វូន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​មាន​អេក្រង់​ដល់​ទៅ​ពីរ​ឯណោះ។

Microsoft ហៅ​វា​ថា​ Surface Duo ដែល​អេក្រង់​នីមួយៗ​របស់​វា​មាន​ទំហំ ៥,៦ អ៊ីញ ​ពេល​ពន្លា​ចេញ​អស់​មាន​ទំហំ ៨,៣ អ៊ីញ។ ក្រុមហ៊ុន​ Software ដ៏​ធំ​មួយ​នេះ មិន​បាន​បង្ហាញ​ដំណឹង​លម្អិត​ផ្សេង​ទៀត​ឡើយ​ ប៉ុន្តែ​វា​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​អំឡុង​ឆ្នាំ ២០២០។

​​លោក​ Panos Panay ប្រធាន​ផ្នែក​ផលិតផល​របស់ Microsoft បាន​​លើក​ឡើង​ថា​ ក្រោម​កិច្ច​សហការ​ជា​មួយ​​ Google ស្មាតហ្វូន Surface Duo នឹង​អាច​ដំណើរ​ការ​កម្មវិធី​​ពី Google Play Store បាន៕

ចុចអាន ៖ Mate 30 Pro កាន់​ដៃ​ផ្ទាល់​នៅ​វៀតណាម​អាច​លេង​ ​TikTok ​និង BigoLive​

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់