• 2019-10-02 07:32:03
  • ព័ត៌មាន

​iPhone 7 Plus មួយ​គ្រឿង​ធ្លាក់​ចូល​ទឹក ១ ឆ្នាំ​ជាង​ រក​ឃើញ​វិញ​នៅ​​ល្អ​ចែស!

  • 2019-10-02 07:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​សប្ដាហ៍​មុន​ គណនី​យូធូប nuggetnoggin ​បាន​បញ្ចេញ​វីដេអូ​មួយ​និយាយ​ពី​ការ​រក​ឃើញ iPhone 7 Plus មួយ​គ្រឿង​ធ្លាក់​ចូល​ទឹក​ទន្លេ​ ១ ឆ្នាំ​ជាង​ហើយ ប៉ុន្តែ​​ពេល​រើស​បាន​វិញ​ វា​នៅ​​ល្អ​ដូច​ដើម​ សាក​ថ្ម​ចូល ​អាច​បើក​អ៊ីនធើណិត​​បាន​ថែម​ទៀត​ផង។

ពេលសាកភ្លើងហើយចុចបើក

​Youtuber ម្នាក់​នោះ​ ក៏​បាន​យក​ទូរសព្ទ​នោះ ​មក​ចុច​ខល​​ទៅ​ម្ចាស់​ដើម ​និង​បាន​យក​ទៅ​ឲ្យ​​​ផង​ដែរ។ ​ករណី​រើស​បាន​របស់​នេះ មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ជាច្រើន ដែលអ្នក​តាមដាន​វីដេអូ​បាន​លើក​ឡើង​ច្រើន​គ្នា​ថា ​ជា​ការ​សម្ដែង​ដើម្បី view ក្នុង​វីដេអូ​ជាដើម។ ក៏​ប៉ុន្តែ​ការ​ដែល​​រើសបានរបស់ ហើយប្រគល់​របស់​ជូន​ម្ចាស់​ដើម​បែបនេះ គឺ​ជា​អំពើ​ល្អ​ដែល​អ្នក​គួរ​យក​គំរូ​តាម។

រំឮកដែរថា គណនី​ Youtuber ម្នាក់នោះតែងធ្វើវីដេអូជិះទូក​ខៃយ៉ាក់​និង​ចូល​ចិត្ត​ពាក់​ scuba diving ​​ហែល​ទឹក​ក្នុង​ទន្លេ​ និងជាពិសេស​តែង​តែ​ប្រទះ​ឃើញជា​រឿយៗ​នូវ​ទូរសព្ទ iPhone ជ្រុះ​បាត់​ជាមួយ Case (ស្រោម​ការពារ​ទូរសព្ទ) ​និង​របស់​ផ្សេងៗ​ក្នុងទឹកដូច​ជា កាំ​បិត ឬ​កាំភ្លើង​ជាដើម៕

ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Indian Express ប្រែ​សម្រួល៖ រក្សា

មតិយោបល់