- 2019-10-02 04:13:29
- ព័ត៌មាន
ដាក់ OnePlus 7T តទល់ជាមួយស្ដេចកាមេរ៉ាទូរសព្ទថ្មី លទ្ធផលយ៉ាងណា?
- 2019-10-02 04:13:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់ OnePlus 7T តទល់ជាមួយស្ដេចកាមេរ៉ាទូរសព្ទថ្មី លទ្ធផលយ៉ាងណា?
ចន្លោះមិនឃើញ
Huawei Mate 30 Pro បានដាក់លក់បានជិតមួយអាទិត្យហើយមកទល់ពេលនេះ ហើយទូរសព្ទកំពូលប្រចាំឆ្នាំពី Huawei មួយនេះបានស្នងតំណែង Note 10+ ហើយក្លាយជាស្ដេចកាមេរ៉ាថ្មីលើទូរសព្ទ។ ថ្មីៗនេះផងដែរ OnePlus បានបញ្ចេញ 7T ដែលមានសមត្ថភាពស្ទើរតែស្មើទូរសព្ទកំពូលដទៃ តែដាក់លក់ក្នុងតម្លៃយត្រឹមតែ ៦០០ ដុល្លារ ថោកជាង Mate 30 Pro ប្រហែល ៥០០ ដុល្លារ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ OnePlus 7T អាចតទល់ជាមួយ Mate 30 Pro ទោះជាតម្លៃខុសគ្នាខ្លាំងក៏ដោយ។ នៅពេលថតនាពេលថ្ងៃ ដែលមានពន្លឺគ្រប់គ្រាន់ Oneplus 7T អាចរក្សា dynamic range បានល្អ ប៉ុន្តែ Mate 30 Pro មានរូបច្បាស់ជាង។
រូបថតរបស់ 7T មានលក្ខណៈបែបស្រទន់រាងលឿងបន្តិច រីឯ Mate 30 Pro បែរទៅរកពណ៌រាងខៀវ។ នៅពេលយប់ យើងឃើញថា Mate 30 Pro ថតរូបបានស្អាត ភ្លឺ និងរក្សាគុណភាពរូបភាពល្អជាង 7T ។
ចំពោះកាមេរ៉ាមុខវិញ កាមេរ៉ា OnePlus ថតរូបបានភ្លឺជាង ប៉ុន្តែរូបពុំដូចអ្វីដែលភ្នែកមើលឃើញឡើយ ឯ Mate 30 Pro ស្រូបពន្លឺគ្រប់គ្រាន់នឹងរក្សាស្បែកមិនឲ្យភ្លឺខ្លាំងពេក។ មុខងារ Portrait លើ Mate 30 Pro អាចចែកដាច់ល្អនូវអ្វីដែលនៅក្រោយនិងមុខ ហើយមានការ blur ខ្លាំងជាងនៅលើ 7T ។
ចំណែកការថតវីដេអូរបស់ Mate 30 Pro ល្អជាង 7T ខ្លាំង ហើយអាចរក្សាពណ៌និងលំនឹងបានល្អទៀតផង។ OnePlus 7T មានពណ៌ដិតមើលទៅដូចដាក់ filter ពីលើអញ្ចឹង៕
អានបន្ត៖