- 2019-09-28 08:00:00
- ផលិតផលថ្មី
Facebook សម្ងំបង្កើតបច្ចេកវិទ្យាសំឡេងដ៏ទំនើបមួយផ្ទាល់ខ្លួន
- 2019-09-28 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook សម្ងំបង្កើតបច្ចេកវិទ្យាសំឡេងដ៏ទំនើបមួយផ្ទាល់ខ្លួន
ចន្លោះមិនឃើញ
ក្រុមហ៊ុនបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពជាងគេ Facebok ត្រូវបានគេទម្លាយឲ្យដឹងថា កំពុងសម្ងំបង្កើតបច្ចេកវិទ្យាជំនួយការសំឡេង( AI digital voice assistant) ផ្ទាល់ខ្លួន។ មុខងារថ្មីនេះ អាចនឹងចូលមកជំនួសឲ្យមុខងារសំឡេង M suggestions ដែលបានប្រកាសបិទកាលពីពេលដើមឆ្នាំ ២០១៨ ក្រោយមិនទទួលបានជោគជ័យ។ នេះយោងតាមសារព័ត៌មាន CNBC។
មុខងារសំឡេងឆ្លាតវៃនេះ នៅមិនទាន់ចេញរូបរាងនៅឡើយទេ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។ យ៉ាងណាមិញ វាអាចនឹងសម្រាប់ប្រើលើមុខងារជាច្រើនលើ Facebook ដូចជា Messenger និងចំណែកធំជាងគេគឺលើ Facebook PORTAL និង Oculus products។
Facebook ក៏បានបញ្ជាក់ដែរថា មុខងារសំឡេងឆ្លាតវៃថ្មីនេះ វាជាទម្រង់មួយផ្សេង អាចនឹងមិនមែនជាគូប្រជែង Google Assistant ឬ Alexa នោះទេ៕