• 2019-09-28 05:00:00
  • ព័ត៌មាន

៥ ហេតុផល ដែលអ្នក​គួរ​ទិញ​កង់ជិះពី​ឥឡូវ​នេះទៅ

  • 2019-09-28 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជិះ​កង់​ជួយ​បាន​ច្រើន ទាំង​ផ្នែក​សុខភាព បរិស្ថាន និង​ហិរញ្ញវត្ថុ។ មធ្យោបាយ​ធ្វើ​ដំណើរ​ គ្មាន​ម៉ាស៊ីន​បង្កើត​ចំហេះ​បំពុល​បរិស្ថាននេះ អាច​ធ្វើ​ឲ្យ​អ្នក​បន្ធូរ​អារម្មណ៍​បានមួយផ្នែកធំ។

១) មាន​អារម្មណ៍​ស្រស់ស្រាយ​

បើ​ចង់​ដោះស្រាយ​ភាព​តាន​តឹង​អារម្មណ៍ ដោយ​ការ​អង្គុយ​នៅ​តែ​ក្នុង​ការិយាល័យ គួរ​ចេញ​ទៅ​ខាងក្រៅ​ស្រូប​យក​ខ្យល់​អាកាស ក៏​ដូចជា​ពន្លឺ​ថ្ងៃ ហើយ​ការ​ជិះ​កង់​ជា​ជម្រើស​ល្អ​ប្រសើរ​។​ ការ​ឲ្យ​រាងកាយ​ត្រូវ​នឹង​កម្ដៅ​ថ្ងៃ អាច​ធ្វើ​ឲ្យ​ឆាប់ងងុយ​គេង និង​គេង​បាន​ស្ងប់​។ ក្រុម​ស្រាវជ្រាវ​ផ្នែក​ឱសថ​នៅ​សកលវិទ្យាល័យ Stanford ស្នើ​ឲ្យ​អ្នក​គេង​មិន​លក់ គួរ​ជិះ​កង់​ប្រមាណ ២០ ទៅ​ ៣០នាទី រៀងរាល់​ថ្ងៃ ដោយសារ​សកម្មភាព​នេះ អាច​ធ្វើ​ឲ្យ​ឆាប់​ងងុយ​គេង និង​គេង​បាន​ស្ងប់​ពេល​យប់​។ 

២) អាយុវែង

លោក​វេជ្ជបណ្ឌិត Lynn Cherkas ពី​សកលវិទ្យាល័យ King's College London បញ្ជាក់​ថា ផ្អែក​លើ​ការ​ស្រាវជ្រាវ ទាក់ទង​នឹង​លំហាត់​ប្រាណ​បែប​នេះ (ការ​ជិះ​កង់) អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​, ទឹកនោមផ្អែម​, មហារីក​, ឡើង​សំពាធ​ឈាម និង​ធាត់​ផង​ដែរ​។ 

ការ​ធ្វើ​សកម្មភាព​ពេញ​រាងកាយ ដូចជា​ការ​ជិះកង់ អាច​ជួយ​ពន្យារ​ពេល​នាំ​អាហារ​បម្លាស់ទី​តាម​ពោះវៀន​ធំ កំណត់​កម្រិត​ចំនួន​ទឹក​ស្រូប​មក​វិញ​ចូល​ទៅ​កាន់​រាងកាយ និង​ធ្វើ​ឲ្យ​ការ​បន្ទោបង់​មាន​ភាព​ងាយស្រួល​។ ក្នុង​នោះ​ក៏​ជួយ​សម្រួល​ផ្លូវ​ដង្ហើម ចង្វាក់​បេះដូង សាច់ដុំ និង​ធ្វើ​ឲ្យ​ការ​បញ្ចេញ​សកម្មភាព​របស់​អ្នក​រស់រវើក​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក វេជ្ជបណ្ឌិត Raimundo។

៣) តម្លៃ​ចំណាយ​ធ្វើ​ដំណើរ​ចុះ​ថយ​

កង់​ម៉ូដែល​ខ្លះ​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ល្មម​ៗក៏​មាន បើ​អ្នក​ត្រូវការ​។ កង់​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រេងសាំង ហើយ សេវា​ថែទាំ និង​ការ​ផ្លាស់ប្ដូរ​សមាសធាតុ​ (ពោះវៀន​កង់ សំបក​កង់ ឬ​ស្បែក​ហ្វ្រាំង​) ក៏​មិន​ថ្លៃ​ណាស់​ណា​ដែរ​។ 

៤) រាងកាយ​រឹងមាំ​

លោក Mark Simpson ជា​គ្រូ​បង្រៀន​នៅ​សកលវិទ្យាល័យ Loughborough បញ្ជាក់​ថា ការ​ជិះ​កង់​ត្រឹម ៣០នាទី អាច​ជួយ​ដុត​រំលាយ​កាឡូរី​ក្នុង​ចំនួន​មួយ​ខ្ពស់ ក្រោយ​ពេល​ឈប់​សម្រាក​។

ការ​ធ្វើ​លំហាត់​ប្រាណ ដូចជា​ការ​ជិះ​កង់ អាច​ធ្វើ​ចលនា​បាន​ពេញ​រាងកាយ ជួយ​រក្សា​រាង មិន​ឲ្យ​ធាត់ និង​សាច់ឈាម​ស្រស់​ថ្លា​ក្មេង​ជាង​វ័យ​។

៥) ជួយ​ដល់​បរិស្ថាន​

កង់​គ្មាន​ម៉ាស៊ីន មិន​ផលិត​ជាតិ​ពុល​ចូលរួម​បំផ្លាញ​បរិស្ថាន ដូច​យានយន្ត​ឡើយ​។ 

ក្រៅ​ពី​នោះ ការ​ធ្វើ​ដំណើរ​ដោយ​កង់​ក៏​បាន​ជួយ​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍ ចំណេញ​កន្លែង​ចត ហើយ​ពេល​ផ្លូវ​ស្ទះ កង់​អាច​ងាយស្រួល​បង្វែរ​រក​ផ្លូវ​ផ្សេង ​ធ្វើ​ដំណើរ​បាន​លឿន​ជាង​។ យ៉ាង​ណា​មិញ បើ​សម្រេច​ចិត្ត​ជិះ​កង់​ទៅ​ធ្វើការ ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ជិត ឆ្ងាយ គួរ​មាន​សម្ភារៈ​សុវត្ថិភាព​ភ្ជាប់​ជាមួយ ដូចជា​មួក​ជាដើម​៕ 

អានអត្ថបទ

ប្រភព៖ bikeradar អត្ថបទ៖ ប៊ុនធឿន

មតិយោបល់