- 2019-09-26 01:30:21
- ព័ត៌មាន
iOS 13.1 មានបន្ថែមមុខងារចម្រូងចម្រាសលើ iPhone XR និង iPhone XS
- 2019-09-26 01:30:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOS 13.1 មានបន្ថែមមុខងារចម្រូងចម្រាសលើ iPhone XR និង iPhone XS
ចន្លោះមិនឃើញ
រយៈពេលកន្លងមកនេះ Apple បានឆ្លងកាត់រឿងរ៉ាវចម្រូងចម្រាសជាច្រើន ហើយដែលធំជាងគេគឺនៅឆ្នាំ ២០១៧ ពេលដែលគេដឹងថា Apple បានទម្លាក់សមត្ថភាព CPU លើ iPhone ចាស់ៗដោយមិនប្រាប់អ្នកប្រើប្រាស់។
Apple បានបកស្រាយថាការសម្រេចចិត្តធ្វើបែបនេះ មិនមែនជាផ្នែកមួយនៃផែនការធ្វើឲ្យ iPhone ហួសសម័យនោះទេ ប៉ុន្តែធ្វើក្នុងគោលបំណងអនុញ្ញាតឲ្យ iPhone ដែលមានថ្មខូចគុណភាព អាចប្រើប្រាស់បានយូរម៉ោងជាងមុន។
ពេលនេះមុខងារនេះត្រូវបាន Apple ដាក់បញ្ចូលលើ iPhone ដែលចេញកាលពីឆ្នាំ ២០១៨ ជាផ្លូវការ ក្នុងកំណែទម្រង់ដំបូងនៃ iOS 13 គឺ iOS 13.1។ ប៉ុន្តែមើលលើផ្លូវវិជ្ជមាន បន្ទះឈីប A12 Bionic អាចផ្ដល់នូវដំណើរការខ្លាំងក្លាមួយ។ ហេតុនេះ iPhone ដែលចេញឆ្នាំ ២០១៨ នឹងមិនមានថយចុះលើល្បឿនប្រើប្រាស់ប្រចាំថ្ងៃខ្លាំងនោះឡើយ ទោះបីត្រូវ Apple ទម្លាក់សមត្ថភាពមែន។
គួរដឹងថានៅលើ iOS 13 ក្រុមហ៊ុន Apple ក៏បានបញ្ចេញនូវមុខងារថ្មីឈ្មោះថា Optimized Battery Charging ដែលអាចនឹងបន្ថយការធ្លាក់ចុះនៃអាយុកាលថ្ម iPhone មានន័យថាថ្ម iPhone អាចមានអាយុកាលយូរជាងមុន ពេលប្រើមុខងារនេះ៕
ចុចអាន ៖ វាយតម្លៃពិន្ទុ iPhone 11 Pro Max មានកម្រិតអេក្រង់ A+ ល្អដាច់គេនៅពេលបច្ចុប្បន្ន