• 2019-09-25 03:51:11
  • ព័ត៌មាន

Kawasaki អាចនឹង​ទិញ​យក​ក្រុមហ៊ុន​ម៉ូតូ​អ៊ីតាលី​ធំ​មួយ មកកាន់កាប់!

  • 2019-09-25 03:51:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​ម៉ូតូ​ជប៉ុន​ Kawasaki ​ត្រូវ​បាន​សារព័ត៌មាន​ប្រទេស​ថៃ ​ទម្លាយ​ឲ្យ​ដឹង​ថា​ ​អាច​នឹង​ទិញ​យក​យីហោ(Brand)​ ​ក្រុមហ៊ុន​ម៉ូតូ​អ៊ីតាលី​ Bimota ​មក​កាន់​កាប់។

ម៉ូតូកម្លាំង ១៥០ សេសេចុងក្រោយបង្អស់របស់ Bimota

​ប្រភព​បែក​ធ្លាយ​ចេញ​ពី​វិបសាយ​ GPOne បាន​បន្ថែម​ថា ​ក្រុម​ហ៊ុនBimota ​ធ្លាប់​ត្រូវ​បាន​អ្នក​ជំនួញ​​សញ្ជាតិ​ស្វីស​ ជួយ​ស្រោចស្រង់​ម្ដង​កាល​ពី​ឆ្នាំ ២០១៣ ជា​អកុសល​បាន​បិទ​ទ្វារ​កាល​ពី​ឆ្នាំ ២០១៧ ក្រោយ​ពេល​សង្វាក់​ផលិត​កម្ម​មាន​បញ្ហា ​ការ​លក់​ចេញ​មានចំនួន​តិច និង​​ភាព​យឺតយ៉ាវ​ផង​ដែរ។

យ៉ាងណាមិញ មក​ទល់ពេលនេះ មិនទាន់មានការបង្ហោះជាសាធារណៈពីភាគី Kawasaki នៅឡើយនោះទេ។ ម្យ៉ាងទៀត ផលិតផលរបស់ Bimota នឹងត្រូវលេចមុខជាថ្មី ដោយការស្រោចស្រង់របស់ Kawasaki ដែរឬយ៉ាងណា សូមរង់ចាំមើលទាំងអស់គ្នា៕

Bimota Brand

អត្ថបទទាក់ទង៖

ប្រភព៖ Great Biker ប្រែ​សម្រួល៖ រក្សា

មតិយោបល់