- 2019-09-25 03:00:23
- ព័ត៌មាន
មេ Huawei ឆ្លើយតបរឿង Mate 30 Series លេង Facebook បានឬអត់?
- 2019-09-25 03:00:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Huawei ឆ្លើយតបរឿង Mate 30 Series លេង Facebook បានឬអត់?
ចន្លោះមិនឃើញ
ក្រោយការប្រកាសស្មាតហ្វូនថ្មី Mate 30 និង Mate 30 Pro មកជាមួយនឹងបច្ចេកវិទ្យាបន្ទះឈីបជំនាន់ចុងក្រោយ ក៏ប៉ុន្តែគ្មាន Google Store គាំទ្រ។ កត្តានេះត្រូវបានបណ្ដាអ្នកសារព័ត៌មានបានលើកឡើង ជាសំណួររាប់ពាន់ទៅកាន់នាយកប្រតិបត្តិ Huawei លោក Richard Yu ដែលជាអ្នករ៉ាប់រង។
ក្នុងនោះមានសំណួរមួយចាក់ដោតជាងគេ ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខដោយវិបសាយ Anand Tech សួរលោកថា៖ "មានកម្មវិធី ៣ ធំៗដែលនិយមខ្លាំងមានដូចជា Facebook, WhatApp និង Instagram ដែលសុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុន Facebook ចុះថាតើអ្នកនឹងជជែកជាមួយ Facebook ដែរឬទេអំពីកម្មវិធីទាំងនោះយកមកដាក់លើ App Gallery ប្រសិនបើគ្មាន Play Store ផងនោះ?
លោក Richard បានតបយ៉ាងខ្លីថា៖ កម្មវិធីទាំងនោះ នឹងមាននៅលើផលិតផលរបស់យើង(សំដៅដល់ Mate 30 Series) ហើយវានឹងដំណើរការដោយមិនចាំបាច់មាន GMS Core។
GMS Core ដែលលោកលើកឡើងនេះ សំដៅដល់ Google Mobile Services សេវាកម្មតំឡើងកម្មវិធីរបស់ Google ដែលភ្ជាប់ជាមួយ Google Play Services ដែលត្រូវបានកាត់ផ្តាច់ដោយ Google។ ត្បិតតែលោកមិនបានបញ្ជាក់ថា កម្មវិធីទាំងនោះនឹងមាននៅលើ Huawei App Gallery ឬទេ ប៉ុន្តែចម្លើយនេះអាចប្រាប់បានថា Huawei នឹងប្រឹងប្រែងខ្លាំងគ្រប់វិធី ដើម្បីឲ្យវត្តមានកម្មវិធីទាំង ៣ នោះមានលើ Mate 30 Series។
បញ្ជាក់ដែរថា Huawei បានចាយដល់ ១ ប៊ីលានដុល្លារដើម្បីបង្កើត Store ផ្ទាល់ខ្លួនគឺ Huawei App Ecosystem (បច្ចុប្បន្នមានកម្មវិធីលើស ២០០ App កំពុងដំណើរការ) ដែលជា Huawei mobile service(HMS)។ ហើយក៏ជាក្រុមហ៊ុនដែលមានទីផ្សារធំបំផុតទី ២ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ Huawei កាន់កាប់បានចំណែកទីផ្សារលក់ស្មាតហ្វូនយ៉ាងសម្បើម រួមទាំងគ្រឿងអេឡិចត្រូនិកផ្សេងៗផងដែរ៕