• 2019-09-25 02:08:33
  • ព័ត៌មាន

iPhone 11 Pro Max យកឈ្នះ Mate 30 Pro និង Note10+ ពេលធ្វើតេស្តថាមពលថ្ម

  • 2019-09-25 02:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ផ្ដោត​លើ​ពីរ​ចំណុច​ធំៗ​នៅ​លើ​ត្រកូល​ iPhone 11 របស់​ខ្លួន គឺ​កាមេរ៉ា​ និង​ថាមពល​ថ្ម។ ​ចំពោះ​ការ​ពង្រឹង​សមត្ថភាព​ថាមពល​ថ្ម ឃើញ​ថា​ Apple ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ ដោយ​តាម​លទ្ធផល​ធ្វើ​តេស្ត​របស់​ YouTuber ឈ្មោះ Arun Maini ទទួល​បាន​លទ្ធផល​ថា iPhone 11 Pro Max អាច​យក​ឈ្នះ​គូ​ប្រកួត​ Android គីឡូ​ធ្ងន់ៗ​បាន។

​គួរ​ដឹង​ថា iPhone 11 មាន​ថ្ម​ទំហំ ៣០៤៦ mAh, iPhone 11 Pro មាន​ថ្ម​ទំហំ ៣១៩០ mAh ហើយ iPhone Pro Max មាន​ថ្ម​ទំហំ​ដល់ ៣៩៦៩ mAh ឯណោះ។ វីដេអូ​តេស្ត​របស់​ Maini បាន​ប្រៀប​ធៀប​ iPhone 11 ជា​មួយ Mate 30 Pro មាន​ថ្ម​ទំហំ ៤៥០០ mAh និង Note10+ ​មាន​ថ្ម​ទំហំ ៤៣០០ mAh។

ការ​សាក​ល្បង​សមត្ថភាព​ថ្ម​គឺ​មាន​ឆ្លង​កាត់​ការ​បំពេញ​មុខងារ​ជា​ច្រើន ដូច​ជា​ការ​ប្រើ​កម្មវិធី Instagram, ការ​ប្រើ​កម្មវិធី Camera, ការ​លេង​ហ្គេម 3D, ការ​ស្ដាប់​ចម្រៀង​អនឡាញ និង​ប្រើ​ YouTube ជា​ដើម។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​គឺ​មាន​ដូច​ខាង​ក្រោម​

  • iPhone 11 អាច​ទ្រាំទ្រ​បាន​ ៥ ម៉ោង ២ នាទី

  • iPhone 11 Pro អាច​ស៊ូ​បាន​ ៦ ម៉ោង ៤២ នាទី

  • Note10+ អាច​ទ្រាំទ្រ​បាន​ ៦ ម៉ោង ៣១ នាទី

  • Mate 30 Pro ​រស់​បាន​រយៈពេល ៨ ម៉ោង ១៣ នាទី

  • និង iPhone 11 Pro Max អាច​ស៊ូ​បាន​ ៨ ម៉ោង ៣២ នាទី

ចុចអាន ៖ ខ្លាចមិនចេះប្រើកាមេរ៉ា iPhone 11/11 Pro Apple បញ្ចេញវីដេអូមួយបង្រៀន

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់