- 2019-09-24 08:05:40
- ព័ត៌មាន
ប្រកួតគ្នាបន្តិចមើល៎! ជើងខ្លាំងកាមេរ៉ាស្មាតហ្វូនជាមួយ Mate 30 Pro និង iPhone 11 Pro Max(វីដេអូ)
- 2019-09-24 08:05:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតគ្នាបន្តិចមើល៎! ជើងខ្លាំងកាមេរ៉ាស្មាតហ្វូនជាមួយ Mate 30 Pro និង iPhone 11 Pro Max(វីដេអូ)
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃមុននេះ Galaxy Note 10+ 5G ក្លាយជាស្តេចកាមេរ៉ានៅលើតារាង DxOMark ទទួលបានពិន្ទុ ១១៣ លើស Huawei P30 Pro មួយពិន្ទុ(អតីតកំពូលកាមេរ៉ាស្មាតហ្វូន) មានដង្គុំកាមេរ៉ារបស់វាដូចគ្នាបេះដាក់នឹង Galaxy Note 10+។
យ៉ាងណាមិញ តួអង្គថ្មីរបស់ Huawei បានចេញមុខហើយគឺ Mate 30 Pro ដែលក្រុមហ៊ុនប្រកាសផ្លូវការថ្មីៗនេះ ព្រមជាមួយនឹង iPhone 11 Pro Max សុទ្ធតែស្មាតហ្វូនលំដាប់ Premuim ដែលអ្នកមានលទ្ធភាពចង់បានជាម្ចាស់ កំពុងពិចារណា៖
លោក Mrwhosetheboss ជាអ្នកឯកទេសទូរសព្ទម្នាក់បានធ្វើតេស្ដសមត្ថភាពកាមេរ៉ារបស់ Note 10+ ជាមួយនិងអតីតសេ្តចកាមេរ៉ា P30 Pro និងទូរសព្ទកំពូលរបស់ Apple គឺ iPhone 11 Pro MAX ។
ដើម្បីឲ្យកាន់តែច្បាស់សូមទស្សនាវីដេអូនេះ៖
លក្ខណៈសម្បត្តិកាមេរ៉ាទូរសព្ទនីមួយៗមានដូចជា៖
#Galaxy Note 10 Plus មានកាមេរ៉ា ៤ គ្រាប់
-ប្រភេទធម្មតា កម្រិត ១២ MP f/1.5-2.4
-ប្រភេទ Ultra-Wide កម្រិត ១៦ MP
-ប្រភេទ Telephoto កម្រិត ១២ MP (2x optical zoom)
-sensor វាស់ជម្រៅ ToF
-កាមេរ៉ា selfie ១០MP f/2.2
#iPhone 11 Pro Max៖
-កាមេរ៉ាក្រោយចំនួន ៣ កម្រិត ១២ MP ប្រភេទ Wide, កម្រិត ១២ MP ប្រភេទ Ultra-Wide ថតរូបទំហំ ១២០ ដឺក្រេ និង ១២ MP ប្រភេទ Telephoto Zoom បាន 2X
-កាមេរ៉ាខាងក្រោយមានមុខងារ Night Mode ជំនួយដល់ការថតរូបទីងងឹត និងអាចថតវីដេអូកម្រិត 4K
-កាមេរ៉ាមុខកម្រិត ១២ MP អាចថតវីដេអូ 4K និងថតវីដេអូ Slo-Mo បានជាលើកដំបូង
#Huawei Mate 30 Pro
-កាមេរ៉ាក្រោយចំនួនបួន ដែលមានកាមេរ៉ាកម្រិត ៤០ MP ចំនួនពីរគ្រាប់។ ទាំង ២ គ្រាប់ប្រភេទ Super Sensing និង Ultra-Wide។ កាមេរ៉ាទាំងពីរអាចប្រើប្រាស់ Sensor វាស់ជម្រៅ 3D ToF ដើម្បីផលិតទិដ្ឋភាព Bokeh ពេលថតវីដេអូ
-កាមេរ៉ាទីបួនគឺជាប្រភេទ Telephoto ដែលមានកម្រិត ៨ MP អាចធ្វើ Zoom Optical បាន 3X និង Optical Hybrid បាន 5X។ ជាការប្រៀបធៀប P30 Pro អាច Zoom Optical 5X និង Hybid បាន 10X។
-ថតវីដេអូវិញ Mate 30 Pro អាចថតវីដេអូកម្រិត 4K 60fps (ជាលើកដំបូងសម្រាប់ស្មាតហ្វូន Huawei ហើយវាមានសមត្ថភាពថតវីដេអូកំពូលយឺតក្នុងល្បឿនដល់ 7680fps ក្នុងកម្រិត 720P។
-ថតវីដេអូ Time-Lapse កម្រិត 4K និងទ្រាំទ្រនឹង HDR+ ទៀតផង។ ចំពោះការថតវីដេអូនៅទីងងឹត វាមាន ISO កម្រិតដល់ ៥២ ០០០។
-កាមេរ៉ា Selfie កម្រិត ៣២ MP គឺមានបំពាក់នូវក្បែរកាមេរ៉ា 3D ថ្មី។ នៅផ្នែកខាងមុខក៏មាននូវ Sensor សម្រាប់ចំណាំកាយវិការ ដើម្បីធ្វើការបញ្ជាមុខងារមួយចំនួនដោយកាយវិការផងដែរ។ Sensor ខាងមុខនេះក៏បានប្រើប្រាស់នូវ NPU សម្រាប់មុខងារ AI Auto-Rotate ដែលវាអាចបង្វិលអេក្រង់ផ្ដេក ឬបញ្ឈរដោយស្វ័យប្រវត្តផ្អែកលើទម្រង់ក្បាលរបស់អ្នកប្រើប្រាស់។
សរុបលទ្ធផលបង្ហាញថា កំពូលស្មាតហ្វូនទាំង ៣ មានសមត្ថភាពខ្ពស់ដូចគ្នា។ ប៉ុន្តែយ៉ាងណា ពិន្ទុពេញដែលគណនីនេះអាចដាក់ពិន្ទុឲ្យបានគឺ អាស្រ័យលើមុខងារផ្សេងៗដែលមានដូចជា៖
-Standard wide angle video – ពិន្ទុ ៧ | Zoom video – ពិន្ទុ ៤
-Ultrawide-video – ពិន្ទុ ៤ | Portrait video – ពិន្ទុ ២
-Audio Zoom – ពិន្ទុ ១ | 4K Stabilisation – ពិន្ទុ ៥
-FullHD Stabilize – ពិន្ទុ ៥ | Ultrawide Stabilisation – ពិន្ទុ ៤
-Slow Motion – ពិន្ទុ ៤ | Daytime Photos - ពិន្ទុ ១០
-Zoom Photos – ពិន្ទុ ៥ | Ultrawide photos – ពិន្ទុ ៥
-Macro – ពិន្ទុ ៣ | Portrait mode – ពិន្ទុ ៥
-Low Light Photos – ពិន្ទុ ៧ | Low Light Ultrawide- ពិន្ទុ ៣
-Low Light Zoom– ពិន្ទុ ៣ | Flash – ពិន្ទុ ៣
-Low light Video – ពិន្ទុ ៥ | Low Light Ultrawide –ពិន្ទុ ២
-Low Light video Zoom – ពិន្ទុ ៣ | Low light Selfie – ពិន្ទុ ២
-Selfies / Portrait selfies – ពិន្ទុ ៦ | Front Video – ពិន្ទុ ៥ និង Audio - ពិន្ទុ ៧
បញ្ជាក់ដែរថា ការដាក់ពិន្ទុដោយគណនីយូធូបខាងក្រោមនេះជាលក្ខណៈបុគ្គលម្នាក់ប៉ុណ្ណោះ ដែលវាអាចខុសគ្នាពីចំណង់ចំណូលចិត្តអ្នកឯទៀត ម្យ៉ាងទៀត ការអនុវត្តមិនបានបង្ហាញជាក់ស្តែងអំពីគុណភាពកាមេរ៉ា Note 10+ ម៉ូឌែល5G (ត្រឹម Note 10+ ធម្មតា)៕
អត្ថបទទាក់ទង៖