• 2019-09-23 02:39:32
  • ព័ត៌មាន

ស្មាតហ្វូនតម្លៃ​ជាង ២០០ ដុល្លារ​ តែ​មាន​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​បាន ១ ម៉ោង​ឯណោះ

  • 2019-09-23 02:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ក្រុមហ៊ុន​ចិន Ulefone បាន​បញ្ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន​ម៉ូឌែល​ Ulefone Armor 5 មាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ជា​ច្រើន រួម​នឹង​តម្លៃ​សម​រម្យ​ផង​ដែរ។

Ulefone Armor 5 អាច​នឹង​បំពាក់​អេក្រង់​ទំហំ ៥,៨ អ៊ិញ​ប្រភេទ LCD កម្រិត 1512 x 720 ភិចសែល​រចនា​ឡើង​មាន​ស្នាម​ឆក ខាង​មុខ

ផ្នែក​​ខ្នង​ខាង​ក្រោយ​ស្រោប​ដោយ ​កញ្ចក់ មាន​កន្លែង​ស្កេន​ក្រយៅដៃ​បាន​លឿន​ត្រឹម​រយៈពេល ០,១ វិនាទី ឯ​បច្ចេកវិទ្យា Face Unlockអាច​ស្កេន​បាន​លឿន​ត្រឹម​រយៈពេល ០,២ វិនាទី​ប៉ុណ្ណោះ។

កាមេរ៉ា​ភ្លោះ​ក្រោយ ១៦+៥ មេហ្គាភិចសែល មាន​ភ្លើង LED Flash ២គ្រាប់។ មានកម្រិត Apeture f/2.2 ឯ​កាមេរ៉ា​មុខ ៨ មេហ្គាភិចសែល មានកម្រិត Apeture f/2.4។

Armor 5 ដំណើរការ​ដោយ Android 8.1 (Oreo) ចំពោះ​ថាម​ពល​ថ្ម​ទំហំ ៥០០០ មីលីអំពែ បំពាក់​បន្ទះឈីប Media Tek's Helio P23 ល្បឿន ២GB Octa Coreមាន RAM ៤GB ឯ​ម៉េម៉ូរី ៦៤GB។ មាន​២ ពណ៌​គឺ ខៀវ និង​ខ្មៅ។

Armor 5 មាន​បំពាក់​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក(Water-resistant) កម្រិត IP68 អាច​ធន់​នឹង​ទឹក​បាន​ជម្រៅ ១,៥ ម៉ែត្រ​ក្នុង​រយៈពេល ៦០ នាទី។ មាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន (5V)និង​អាច​សាក​បាន​ជាមួយ Wireless Charge (10W)ទៀត​ផង។

តម្លៃ​បរទេស Ulefone Armor 5 គឺ ២៤៩ ដុល្លារ។ អ្នក​អាច​រក​ទិញ​បាន​នៅ Amazon ឬ​គេហទំព័រ​ដទៃ​បាន ប៉ុន្តែ​មិន​ទាន់​មាន​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឡើយ​ទេ៕

ទស្សនាវីដេអូទម្លាក់ Ulefone Armor 5 ចូលទឹក

ចុច​អាន​អត្ថបទ​បន្ត៖

ប្រភព៖ AndroidHeadlines ប្រែ​សម្រួល៖ រក្សា

មតិយោបល់