- 2019-09-23 01:27:37
- ព័ត៌មាន
អ្នកជំនាញម្រាម ៣ លើ PUBG Mobile កុំទាន់ Update ឡើង iOS 13 ឲ្យសោះ
- 2019-09-23 01:27:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញម្រាម ៣ លើ PUBG Mobile កុំទាន់ Update ឡើង iOS 13 ឲ្យសោះ
ចន្លោះមិនឃើញ
iOS 13 បានពាំនាំនូវមុខងារថ្មីជាមួយការពង្រឹងនូវប្រព័ន្ធសុវត្ថិភាពជាច្រើនសម្រាប់អ្នកប្រើប្រាស់ iPhone ប៉ុន្តែសារភ្ជាប់ទៅនឹងការកម្សាន្តជាមួយហ្គេម PUBG Mobile នៅលើ iOS ជំនាន់ក្រោយនេះ បានរាំងស្ទះនូវបញ្ហាដ៏ធំមួយ។
នោះគឺសម្រាប់អ្នកដែលជំនាញលេងតាមរយៈការប្រើប្រាស់ម្រាម ៣ (Three-Finger) នៅលើប្រព័ន្ធ iOS 13 គឺវាពុំដំណើរការដូចជំនាន់ iOS មុនទៀតទេ ផ្ទុយទៅវិញនឹងលោតចូលទៅកាន់មុខងារ Text Editing ដែលជាមុខងារទើបបង្កើតថ្មី ហើយពិតជារំខានខ្លាំង។
ជុំវិញបញ្ហានេះក្រុមហ៊ុនផលិតហ្គេម PUBG Mobile ក៏បានផ្ញើសារដាស់តឿននិងលើកទឹកចិត្តដល់អ្នកដែលបានអាប់ដែតនិងមិនទាន់អាប់ដែតទៅកាន់ iOS 13 ឲ្យដឹងពីចន្លោះប្រហោងខាងលើ។
ខាងក្រុមហ៊ុនក៏បញ្ជាក់ជាសារអំឡុងពេលអ្នកបើកចូលដំណើរការហ្គេម ថាកំពុងដោះស្រាយជាមួយក្រុមហ៊ុន Apple ហើយបើតាមដំណឹងលេចលឺនៅលើ Reddit បញ្ហាទាំងនេះអាចនឹងដោះស្រាយរួចរាល់នៅលើ iOS 13.1។ បញ្ជាក់ថាមិនត្រឹមតែ PUBG Mobile ដោយឡែកហ្គេម Fortnite ក៏រងបញ្ហាដូចគ្នានេះផងដែរ។
ចំពោះ iOS 13.1 នឹងបើកឲ្យប្រើប្រាស់មុនកាលកំណត់ ពោលទាំងម៉ាស៊ីន iPhone/iPad អាចអាប់ដែតផ្លូវការបាននាថ្ងៃទី ២៤ កញ្ញា ជំនួសឲ្យថ្ងៃទី ៣០ កញ្ញាដែលក្រុមហ៊ុនធ្លាប់ប្រកាសពីមុនមក៕
អានអត្ថបទ: