- 2019-09-20 07:27:35
- ព័ត៌មាន
អង្គការអវកាសនឹងបញ្ជូនយានឱ្យទៅបុកអាចម៌ផ្កាយ
- 2019-09-20 07:27:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការអវកាសនឹងបញ្ជូនយានឱ្យទៅបុកអាចម៌ផ្កាយ
ចន្លោះមិនឃើញ
អង្គការអវកាសអាមេរិក NASA និងអង្គការអវកាសអឺរ៉ុប ESA គ្រោងនឹងធ្វើតេស្តដោយបញ្ជូនយានអវកាសទៅបុកអាចម៌ផ្កាយ ដើម្បីពិនិត្យមើលពីរបៀបការពារផែនដី។
អ្នកវិទ្យាសាស្រ្ត បានសម្រេចយកអាចម៌ផ្កាយមួយឈ្មោះ Didymos B ដែលមានទំហំ ១៦០ម៉ែត្រ ធ្វើជាការសាកល្បង ដែលវានឹងជួយកំណត់ថាតើបរាជ័យ ឬជោគជ័យ។ ចំណែកយានអវកាសគឺជារបស់អង្គការ NASA ដែលត្រូវបានដាក់ឈ្មោះថា «Double Asteroid Redirection Test»។
សូមជម្រាបថា គម្រោងសិក្សាពីផលប៉ះពាល់អាចម៌ផ្កាយ ហៅកាត់ថា AIDA ត្រូវបានបង្កើតឡើងដោយអង្គការទាំង២ ក្នុងឆ្នាំ២០១៥។
តារាវិទូរបស់អង្គការ ESA លោក Ian Carnelli បានប្រាប់សារព័ត៌មាន Technology Review ថា «បច្ចុប្បន្ន យើងគឺជាមនុស្សដំបូងក្នុងប្រវត្តិសាស្រ្ត ដែលមានបច្ចេកវិទ្យាក្នុងការរារាំងអាចម៌ផ្កាយ មិនឱ្យប៉ះពាល់ផែនដី។ គម្រោង AIDA គឺគោលនយោបាយធានាសម្រាប់ភពផែនដី»៕