- 2019-09-18 07:36:55
- ព័ត៌មាន
Google មិនឲ្យ Apple ខកចិត្ត ចម្លងរាងកាមេរ៉ាស្ទើរទាំងស្រុង!
- 2019-09-18 07:36:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google មិនឲ្យ Apple ខកចិត្ត ចម្លងរាងកាមេរ៉ាស្ទើរទាំងស្រុង!
ចន្លោះមិនឃើញ
ថ្មីៗនេះ គេប្រទៈឃើញផ្ទាំងជូនដំណឹងបិទលើជញ្ជាំងជាសារធរណៈ នៅក្នុងទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក បង្ហាញទាំងស្រុងពីរូបរាងកាមេរ៉ាស្មាតហ្វូនជំនាន់ក្រោយរបស់ Google។
ស្មាតហ្វូន Pixel 4 និង Pixel 4XL នឹងត្រូវប្រកាសចេញជាផ្លូវការនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១៩ ខាងមុខនេះ។ យ៉ាងណាមិញ ពណ៌ទូរសព្ទ ល្បឿនដំណើការ រូបរាងលេចចេញស្ទើរទាំងអស់ទៅហើយ នៅសល់តែតម្លៃប៉ុណ្ណោះ។
Pixel 4 អាចនឹងដំណើការ Android 10 ហើយក៏នឹងបំពាក់អេក្រង់ OLED មានបំពាក់មុខងារឈ្មោះ "Ambient EQ” ដែលស្រដៀងនឹង True Tone របស់ Apple ដែលអាចផ្លាស់ប្ដូរពន្លឺអេក្រង់ តាមរយៈបរិស្ថានជុំវិញ។ លើ Pixel នឹងមានដូចជា Smooth Display ដែលជា Setting សម្រាប់ប្ដូរល្បឿន Refresh Rate នៃអេក្រង់ (កម្រិតអេក្រង់ ៩០ហឺត អាចឲ្យអ្នកប្រើប្ដូរពី ៦០ ហឺត ទៅ ៩០ ហឺតបាន) ។
Pixel ទាំងពីរនឹងប្រើឈីប Snapdragon 855 ជាមួយនឹងជម្រើស RAM6GB/256GB។ ចំណែកទំហំកាមេរ៉ា ភ្លោះខាងក្រោយ(១២+១៦MP) Telephoto ជាមួយនឹង Sensor ខាងមុខដែលមានរ៉ាដា Soli, Sensor ចំណាំផ្ទៃមុខ និងច្រើនទៀត។
ឡេន Telephoto IMX481 របស់ SONY, ឡេនស្តង់ដារ IMX363 របស់ SONY និងឡេនមុខ IMX520 របស់ SONY ផងដែរ។ ថាមពលថ្ម Pixel 4 គឺ ២៨០០ មីលីអំពែម៉ោង ឯ Pixel 4XL គឺ ៣៧០០ មីលីអំពែម៉ោង ចំពោះ ៣ ពណ៌ មានពណ៌ស ពណ៌ខ្មៅ និងពណ៌ទឹកក្រូច មានស៊ុមពណ៌ខ្មៅ៕
អត្ថបទទាក់ទង៖