• 2019-09-17 07:10:15
  • ព័ត៌មាន

ឃើញបើកលើផ្លូវច្រើន ចង់ដឹងទេរថយន្តស៊េរី 2020 នេះលក់តម្លៃប៉ុន្មាន?

  • 2019-09-17 07:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេលថ្មីៗ​នេះ​គេ​សង្កេត​ឃើញ​មាន​រថយន្ត​ថ្មី​មួយ​ប្រភេទ​ដែល​ទើប​មក​ដល់​ប្រទេស​កម្ពុជា ថ្វី​ត្បិត​រថយន្ត​នេះ​ទើប​នឹង​មាន​ដាក់​លក់​ក្នុង​ទីផ្សារ កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ​វា​ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​រថយន្ត​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។ ​មក​ដល់​ទីផ្សារ​កម្ពុជា​មិន​បាន​ប៉ុន្មាន​ខែ​ផង ប៉ុន្តែ​​ឃើញ​មាន​ចំនួន​រថយន្ត​នេះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​មិន​តិច​នោះ​ទេ។

បើតាមឲ្យដឹង រថយន្តនេះត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន RMA Cambodia វាជាប្រភេទរថយន្ត SUV ធន់កណ្ដាល ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យទៀតផង។ ដោយសារតម្លៃសមរម្យ ហើយថែមទាំងមានបច្ចេកវិទ្យាទំនើបទៀតនោះ ធ្វើឲ្យរថយន្តនេះទទួលបានការគាំទ្រយ៉ាងច្រើនកុះករ និងក្លាយជាដៃគូ​ប្រគួតប្រជែងដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្តថ្មី ក៏ដូចជាទីផ្សាររថយន្តមួយ​ទឹក​ផងដែរ ព្រោះឥឡូវនេះអ្នកមានលុយត្រឹមតែ ២ ម៉ឺនជាងក៏អាចជិះរថយន្តថ្មីគាស់កែសបានដែរ។

បើតាមការឲ្យដឹងពីក្រុមហ៊ុន RMA Cambodia រថយន្តនេះត្រូវបានអតិថិជនកុម្ម៉ង់ទិញយ៉ាងច្រើន ដោយតាមតួលេខពីក្រុមហ៊ុន មានជាង ៤០០ គ្រឿងហើយមកទល់ពេលនេះ។ រថយន្ត SUV ដែលមានឈ្មោះបោះសំឡេងមួយនេះជាផលិតផលរបស់ក្រុមហ៊ុន Ford ដែលមានឈ្មោះថា Ford Ecosport ម៉ូដែលឆ្នាំ 2020។

Ford Ecosport ស៊េរីថ្មី 2020 ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ទាំងរូបរាងផ្នែកខាងក្នុង ខាងក្រៅ និងជាពិសេសបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនសំរាប់ជួយសំរួលដល់ការបើកបររួមមាន៖

  • បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើ​សោ​

  • បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touch Screen ៨​ អ៊ីញ

  • កាមេរ៉ាក្រោយជំនួយចូលចត និងអាច Zoom បាន

  • ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងមានបំពាក់ហ្វាកូដអូតូ

  • សេនសឺ ៨ គ្រាប់ ខាងមុខ និងខាងក្រោយជំនួយចូលចត

  • ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត

  • ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង និងរអិល

  • មានពោងសុវត្ថិភាពចំនួន ៦

  • និងចង្កូតបូមអេឡិចត្រូវនិច ធូរ​ងាយស្រួលបើកបរជាដើម។

រថយន្ត​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​បើកបរ​ក្នុងទីក្រុង អ្នកទើបនឹងចាប់ផ្ដើមមានគ្រួសារហើយមានសមាជិកតិច និងសម្រាប់សិស្សនិស្សិតផងដែរ។ Ford Ecosport ទាំងទំនើប និងទាន់សម័យ ហើយតម្លៃវិញកាន់តែពិសេស ត្រឹមតែ $29,900 ឬលោកអ្នកអាចបង់មុនត្រឹមតែ $5,980 និងបង់ប្រចាំខែត្រឹមតែ $397 តែប៉ុណ្ណោះ ដូចនេះសម្រាប់សិស្សដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ ឪពុកម្ដាយដែលមានបំណងទិញរថយន្តឲ្យកូនៗ អាចពិចារណាទិញរថយន្ត SUV មួយនេះឲ្យកូនៗជាទីស្រលាញ់បាន។

ជាង​នេះ​ទៅ​ទៀត​មិនចាំបាច់ឈឺក្បាលចំណាយពេលនាំជាងទៅ Check មើលម៉ាស៊ីន និងជើងក្រោម ហើយទ្រាំប្រើរថយន្តចាស់ៗទៀតនោះទេ បើរថយន្តថ្មីតម្លៃធូរ​​ប៉ុណ្ណឹង​ លក្ខខណ្ឌបង់រំលោះធូរ ប៉ុណ្ណឹងហើយនោះ។ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford អ្នកក៏បានទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់ថែមទៀតផង៕

អត្ថបទ៖ សុខហេង

មតិយោបល់