- 2019-09-17 02:20:59
- ផលិតផលថ្មី
vivo បញ្ចេញបានមុនគេនូវទូរសព្ទអេក្រង់ទឹកធ្លាក់
- 2019-09-17 02:20:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
vivo បញ្ចេញបានមុនគេនូវទូរសព្ទអេក្រង់ទឹកធ្លាក់
ចន្លោះមិនឃើញ
vivo NEX 3 បានបង្ហាញមុខជាផ្លូវការ ដែលវាបានក្លាជាស្មាតហ្វូនដំបូងគេសម្រាប់លក់លើទីផ្សារ ដែលមានអេក្រង់កោងខ្លាំងជាប្រភេទ Waterfall Display និងមានបំពាក់ដោយប្រព័ន្ធ 5G។
ស្មាតហ្វូននេះក៏មានបំពាក់កាមេរ៉ាចំនួន ៣ នៅផ្នែកខាងក្រោយ ដែលមានកាមេរ៉ាមេកម្រិត ៦៤ MP និងកាមេរ៉ាពីរទៀតកម្រិត ១៣ MP ជាប្រភេទ Wide-Angle និង Telephoto។ កាមេរ៉ា Selfie មានបង្កប់ក្នុងតួខ្លួន ដែលមានទំហំ ១៦ MP មានបំពាក់មុខងារ Portrait Master ហើយវាមានសមត្ថភាពថតរូបភាពប្រភេទ Wide បានទៀតផង។
NEX 3 មានរចនាបថទាក់ទាញខ្លាំង ហើយដែលទាក់ទាញជាងគេនោះគឺអេក្រង់របស់វាតែម្ដង។ ក្រុមហ៊ុនបានហៅអេក្រង់នេះថា Waterfall FullView Display ដែលជាអេក្រង់ប្រភេទ Super AMOLED មានទំហំ ៦,៨៩ អ៊ីញ មានមាត្រដ្ឋានតួខ្លួនធៀបនឹងអេក្រង់ ៩៩,៦% ឯណោះ។ នេះក៏ដោយសារតែវាមានគែមអេក្រង់រាងកោងជិត ៩០ ដឺក្រេ។
ការបំពាក់អេក្រង់ហូរហៀរដែលផ្នែកទាំងសងខាង ដូចនេះធ្វើឲ្យ vivo NEX 3 ត្រូវជម្រុះចោលនូវប៊ូតុងគ្រាប់ចុចធម្មតា ដោយជំនួសមកវិញនូវមុខងារ Touch Sense ដែលដំណើរការដូចប៊ូតុងអ៊ីចឹង។
នៅខាងក្នុងក៏ខ្លាំងសម្បើមដែរ ដោយវាមានជម្រើស RAM ទំហំ ៨ GB ឬ ១២ GB ជាមួយអង្គផ្ទុកទំហំ ២៥៦ GB។ បន្ទះឈីបគឺជាប្រភេទ Snapdragon 855+ ហើយថ្មទំហំ ៤៥០០ mAh និងកម្លាំងសាកដល់ ៤៤ វ៉ាត់។
NEX 3 នឹងមានដាក់លក់ក្នុងប៉ុន្មានខែខាងមុខទៀតនេះនៅអាស៊ីប៉ាស៊ីហ្វិក, ចិនខាងត្បូង និងទីផ្សារផ្សេងទៀត។ តម្លៃមានចំនួន ៣ ដែលថោកបំផុតគឺ ៧០៧ ដុល្លារ មាន RAM ទំហំ ៨ GB និងអង្គផ្ទុក ១២៨ GB រួមនឹងសេវា 4G។ ដំឡើងអង្គផ្ទុកដល់ ២៥៦ GB និងបំពាក់សេវា 5G មានតម្លៃប្រមាណ ៨១០ ដុល្លារ ហើយបន្ថែមទំហំ RAM ដល់ ១២ GB នឹងមានតម្លៃប្រមាណ ៨៧៧ ដុល្លារ ៕
ចុចអាន ៖ ទាំងនេះជាទូរសព្ទទាំង១០ កំពុងទទួលបានចំណាប់អារម្មណ៍ច្រើន