• 2019-09-14 04:08:35
  • ផលិតផលថ្មី

ស្ងាត់ៗ! លេចមុខ GoPro Hero 8 អាច​នឹង​ចេញ​មកឆាប់ៗ​នេះ​

  • 2019-09-14 04:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ាប្រភេទ Action ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន GoPro ម៉ូឌែល Hero 8 ឆ្នាំ ២០២០ មានជម្រើសពណ៌ខ្មៅ នឹងអាចចេញមកនាពេលឆាប់ៗនេះ។ ត្បិតតែមិនទាន់មានការបែកធ្លាយលក្ខណៈសម្បត្តិពិសេសៗនៅលើ Hero 8 ក៏ពិតមែន តែលេចេញរូបរាងច្បាស់ៗទៅហើយតាមរយៈវិបសាយជាភាសាអាល្លឺម៉ង់ WinFuture ។

GoPro Hero 8(រូបបែកធ្លាយលើកដំបូង)

កន្លែងចាក់ដោតខ្លាំងដែលអ្នកធ្លាប់ប្រើ GoPro ទាំង Vlogger ឬ YouTuber ប្រាកដជាចង់បាន ស្រាប់ប្រទៈឃើញនៅលើតួខ្លួន Hero 8 Black នេះដែរ ដែលឲ្យឈ្មោះថា “media module” ដោយមានបំពាក់កន្លែងដោត Mic, កន្លែងដាក់ភ្លើងជំនួយ និងអេក្រង់មួយទៀតប្រភេទ LCD (External mic, external video light និង external LCD)។

យ៉ាងណាមិញលក្ខណៈសម្បត្តិពិសេសៗលើ GoPro Hero 8 អាចនឹងមិនខុសពី Hero 7 ប៉ុន្មាននោះទេ ពោលគឺ​ទំហំប៉ុនគ្នា ថាមពលថ្មដូចគ្នា ប៉ុន្តែនៅលើ Hero 8 នឹងបំពាក់ដោយសហ្វវែជំនាន់ថ្មីគឺ HyperSmooth 2.0 (ជំនួយឲ្យវីដេអូកាន់តែមានលំនឹង កាត់បន្ថយកម្រិតញ័រ) បំពាក់ដោយសេនស័រកាមេរ៉ាទំហំ 12MP (image sensor) ថតវីដេអូបាន 4K/60p និង 1080/240p។

ចំពោះតម្លៃនៅមិនទាន់មានប្រភពណាមួយបង្ហើបឲ្យដឹងនៅឡើយទេ នៅពេលនេះ សូមរង់ចាំបន្តិចទៀត៕

GoPro Hero 8(រូបបែកធ្លាយលើកដំបូង)

ប្រភព៖ petapixel ប្រែ​សម្រួល៖ រក្សា

មតិយោបល់