• 2019-09-13 08:45:23
  • ព័ត៌មាន

ប៊ុនឡេង ផ្ដាំ​ផ្ញើ​ពាក្យ ៣ឃ្លា​ទៅ​សង្សារ​ចាស់​ទាំង​អស់

  • 2019-09-13 08:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vloger វ័យ​ក្មេង ឡាយ ប៊ុនឡេង បាន​ចាប់​ផ្ដើម​ធ្វើ​វីដេអូ​កំប្លែង​ខ្លីៗ​ដំបូង​នៅ​ឆ្នាំ ២០១០ មិន​មាន​អ្នក​ចាប់​អារម្មណ៍​ឡើយ រហូត​ដល់​ឆ្នាំ ២០១២ ប៊ុនឡេង បាន​បង្កើត Channel YouTube។

មាន​ការ​ជំទាស់​ពី​គ្រួសារ​ច្រើន​តែ Vloger វ័យ​ក្មេង​ម្នាក់​នេះ​នៅ​តែ​បន្ត​ព្យាយាម​ធ្វើ​មិន​រុញរា។ នៅ​ឆ្នាំ ២០១៧ ប៊ុនឡេង ក៏​ចាប់​ផ្ដើម​មាន​អ្នក​ស្គាល់​ច្រើន​តាម​រយះ​ការ​ចូល​រួម​ក្នុង​កម្មវិធី Cambodia Net Idol ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២ គ្រា​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​​គ្រួសារ​យល់ និង​មិន​មាន​ការ​ជំទាស់។

ជួប​ជា​មួយ​កម្មវិធី «សួរអីឆ្លើយហ្នឹង!» របស់ Sabay នេះ​ដែរ ប៊ុនឡេង បាន​ប្រាប់​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ពេល​ធ្វើ​វីដេអូ​មាន​អ្នក​មើល និង​ទុក​ចិត្ត ពិសេស​ផ្ដល់​ចំណេះ​ដឹង​និង​ភាព​ត្រឹម​ត្រូវ​ដល់​អ្នក​ទស្សនា ​គឺ​ត្រូវ​បង្ហាញ​អ្វី​ដែល​ពិត​​ទៅ​ឲ្យ​អ្នក​ទស្សនា ឃើញ​ល្អ​ថា​ល្អ ឃើញ​អាក្រក់​ថា​អាក្រក់។ បន្ថែម​ពី​នេះ ឆ្លើយ​សំនួរ​ជា​មួយ​ពិធី​ករ​បែប​លេង​សើច ប៊ុនឡេង ក៏​បាន​ផ្ដាំផ្ញើ​ពាក្យ​ប៉ុន្មានម៉ាត់​​ទៅ​សង្សារ​ចាស់​ផង​ដែរ។

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

បច្ចុប្បន្ន Vloger និង YouTuber វ័យក្មេង​នេះ​មាន​អ្នក​ស្គាល់​កាន់​តែ​ច្រើន​រហូត​ដល់​មាន​ចំនួន Subscriber នៅ​លើ Channel YouTube របស់​រហូត​ដល់ ៣៤៦ពាន់​នាក់៕

ចុចអាន YouTuber ផ្សេងទៀត

អត្ថបទ៖ ម៉េងងី

មតិយោបល់